ព័ត៌មានជាតិ
ទេសាភិបាលនៃធនាគារជាតិជំរុញឱ្យអ្នកលក់ដូរតាមដងផ្លូវប្រើKHQRជាប្រាក់រៀលដើម្បីងាយស្រួលភ្ញៀវទេសចរទូទាត់
លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបានជំរុញដល់អ្នកលក់ដូរចំណីអាហារនៅតាមដងផ្លូវទាំងអស់ត្រូវប្រើប្រាស់ KHQRជាប្រាក់រៀលដើម្បីងាយស្រួលភ្ញៀវទេសចរបរទេសទូទាត់ថ្លៃទំនិញផ្សេងៗ នៅពេលដែលពួកគេមកទស្សនាតាមរមណីយដ្ឋាននានានៅកម្ពុជា។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ Mastercard នៅព្រឹកថ្ងៃទី១១វិច្ឆិកានៅធនាគារជាតិនៃកម្ពុជា លោកស្រី បណ្ឌិត ជា សិរី បានមានប្រសាសន៍ថាដើម្បីសម្រួលក្នុងការចាយវាយដល់ភ្ញៀវទេសចរបរទេសមកលេងប្រទេសនៅកម្ពុជាអាចស្កេនតាមកន្លែងលក់នានាតាមផ្លូវបានងាយស្រួលលុះត្រាតែអ្នកលក់ដូរត្រូវដាក់KHQRជាលុយរៀលបើគាត់អាត់ដាក់ជាលុយរៀលទេភ្ញៀវទាំងនោះមិនអាចស្កេនបានទេ។
លោកស្រីបានលើកទឹកចិត្តនិងជំរុញដល់លោកស្រីដែលធ្វើអាជីវកម្មផ្នែកវិស័យទេសចរណ៍និងតំណាងក្រសួងទេសចរណ៍សូមជួយផ្សព្វផ្សាយលើការងារនេះឱ្យកាន់តែទូលំទូលាយផងដោយឱ្យអ្នកលក់ដាក់KHQRជាលុយរៀលបើដាក់ជាដុល្លារស្កេនអត់ចេញទេលុយរៀលទើបស្កេនបានខណៈបច្ចុប្បន្នមានKHQRរហូតដល់ទៅជិត៤លានកន្លែងទូទាំងប្រទេសនិងកន្លែងអាចប្រើកាតបានមានតែ៥ម៉ឺន៥ពាន់កន្លែងនៅទូទាំងប្រទេស។
លោកជំទាវបានបន្ថែមថា៖«ភ្ញៀវទេសចរបរទេសដែលមកលេងស្រុកខ្មែរដែលប្រើកាតត្រូវភ្ជាប់អេបទួរីសបាគងរបស់ធនាគារជាតិអាចស្កេនបញ្ចូលកាតទៅក្នុងអេបហើយអាចស្កេនKHQRបានតាមទីតាំងលក់ដូរនៅទូទាំងប្រទេស»។

ក្រៅពីនេះ លោកស្រី បានលើកឡើងពីភ្ញៀវទេសចរកម្ពុជាមួយចំនួនទៅប្រទេស វៀតណាម ថៃនិងឡាវមិនអាចស្កេនបានតាមKHQR ដោយលោកស្រីបានពន្យល់ថាការចាយវាយនៅក្រៅប្រទេសដូចជាទៅប្រទសថៃ វៀតណាម និងឡាវអាចស្កេនបានសម្រាប់តែធនាគារមួយចំនួនប៉ុណ្ណោះខណៈមានធនាគារដ៏ទៃទៀតកំពុងធ្វើសន្ធានកម្មជាបណ្តើរៗដើម្បីអាចឱ្យអតិថិជនរបស់ខ្លួនអាចចាយវាយឬស្កេននៅប្រទេសទាំងនោះបាន។ប៉ុ ន្តែលុះត្រាតែអតិថិជនមានគណនីជាប្រាក់រៀលបើគាត់អត់មានទេគាត់អត់ចាយបានទេ។តែអ្វីដែលច្បាស់អាចយកទៅទូទាត់នៅតាមប្រទេសទាំងនោះបានគឺប្រើប្រព័ន្ធអេបបាគងនៃធនាគារជាតិនៃកម្ពុជា៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


