ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃគ្រោងចែកជូនប្រាក់ ១០ ០០០ បាត ដល់មនុស្សចាស់
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paopoom Rojanasakul បានឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ក្រសួងកំពុងរៀបចំស្នើសុំសាច់ប្រាក់ ដើម្បីចែកជូនមនុស្សចាស់ ១០ ០០០ បាត/ម្នាក់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោកអនុរដ្ឋមន្រ្តីដដែលនិយាយថា គម្រោងនឹងលើកឡើងយកទៅពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយជំរុញសេដ្ឋកិច្ច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារស្អែកនេះ។
លោកថា ពលរដ្ឋដែលកាន់ប័ណ្ណសុខុមាលភាពរដ្ឋ និងជនមានពិការភាព ដែលបានទទួលប្រាក់ ១០ ០០០ បាត កាលពីចុងខែកញ្ញា ក្នុងដំណាក់កាលដំបូងនៃកម្មវិធីជំរុញការប្រើប្រាស់របស់រដ្ឋាភិបាល នឹងមិនមានសិទ្ធិទទួលការជូនលុយថ្មីនេះនោះទេ។

សម្រាប់កម្មវិធីថ្មី លោក Paopoom បានគូសបញ្ជាក់ថា អាយុរបស់មនុស្សចាស់ដែលមានសិទ្ធិទទួលបានប្រាក់ ១០ ០០០ បាត នឹងអាស្រ័យលើការសម្រេចរបស់គណៈកម្មាធិការគោលនយោបាយជំរុញសេដ្ឋកិច្ច ដោយអាចចាប់ផ្ដើមពី ៥០ ឬ ៦០ ឡើងទៅ។ ហេតុផលសម្រាប់គម្រោងថ្មី គឺថា មនុស្សវ័យចំណាស់មានសមត្ថភាពខ្សោយក្នុងការរកចំណូលធៀបនឹងក្រុមមនុស្សដទៃទៀត ខណៈវាអាចនឹងចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
គួរគូសបញ្ជាក់ថា ការចែកជូនលុយចាស់ៗក៏ជាផ្នែកមួយផងដែរនៃផែនការជំរុញសេដ្ឋកិច្ចរបស់ថៃ តាមការរយៈការជំរុញការចំណាយ និងការប្រើប្រាស់ក្នុងស្រុក។ កន្លងមករដ្ឋាភិបាលថៃបានដាក់ចេញគោលនយោបាយស្រដៀងៗគ្នា រួមទាំងកម្មវិធី «កាបូបឌីជីថល» ដែលចែកលុយដល់ប្រជាជនថៃជាង ៥០ លាននាក់ ខណៈសេដ្ឋកិច្ចប្រទេសនេះដើរអូសជើងក្រោយវិបត្តិកូវីដ១៩៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


