សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដើម្បីទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ប្រព័ន្ធ cdcIPM ផ្ដល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាតម្លាភាព និងប្រសិទ្ធភាព។
អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធ cdcIPM ជាការគាំទ្រមួយដល់អ្នកវិនិយោគ បង្កភាពងាយស្រួល និងទាន់ពេលវេលា។
អ្នកឧកញ៉ា សៀ ឬទ្ធីថ្លែងថា៖ «បញ្ហាសំខាន់គឺគម្លាតរវាងអ្នកប្រកបរបរទទួលទានជាមួយបុគ្គលិករបស់ស្ថាប័ន ភាពគម្លាតគ្នា ដែលកាត់បន្ថយភាពមិនប្រក្រតីកើតឡើង ទី២ រឿងទិន្នន័យ អ្វីដែលអ្នកវិនិយោគចង់បានគឺការប្រមូលព័ត៌មាន សម្រាប់អ្នកវិនិយោគព័ត៌មានសំខាន់ អញ្ចឹងបើប្រព័ន្ធនេះកើតឡើង យើងអាចយកព័ត៌មានបាន គឺជាព័ត៌មានអ្វីដែលយើងឃើញថា យើងចង់វិនិយោគលើអ្វី ដែលអ្នករកស៊ីផ្ដោតលើឱកាស»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គាំទ្រប្រព័ន្ធ cdcIPM ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមប្រព័ន្ធអនឡាញបានគ្រប់ទីកន្លែង។
អ្នកឧកញ៉ា លឹម ហេង អះអាងថា ប្រព័ន្ធនេះ នឹងសម្រួលដល់ការចុះបញ្ជីលើសកម្មភាពវិនិយោគនានា ហើយវិនិយោគិននៅទីណាក៏ដោយអាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា៖ «ប្រព័ន្ធ cdcIPM ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងការបំពេញព័ត៌មានស្នើសុំការវិនិយោគ តាមដានខ្លួនឯង ថាគម្រោងរបស់ខ្ញុំនេះ ទៅដល់ណាហើយ កុំដាក់ទៅបាត់ឈឹង ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ជាប្រព័ន្ធរស់រវើក អ្នកវិនិយោគអាចតាមដានគ្រប់ជំហាន»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រព័ន្ធ cdcIPM នឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នផ្សេងៗទៀត ដូចជាក្រសួងពាណិជ្ជកម្ម ពន្ធដារ គយ ក្រសួងរៀបចំដែនដី និងនគររូបណីយកម្ម និងស្ថាប័នមួយចំនួនទៀត ដែលនឹងប្រើពេល ៦ ខែ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ គម្រោងវិនិយោគចំនួន ៣៧៩ ត្រូវបានអនុម័ត ជាមួយទុនវិនិយោគប្រមាណ ៦ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


