Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃព្យាបាលវេជ្ជសាស្រ្តនៅថៃ​ កើន​ឡើង​ខ្លាំង​

បានផុស

នៅ

​ក្រុមហ៊ុនប្រឹក្សាសកល​ Willis Towers Watson (WTW) បាន​ឱ្យដឹងថា​ តម្លៃ​ព្យាបាល​វេជ្ជសាស្រ្ត​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ឡើង​ខ្ពស់​កប់​ពពក​រាប់តាំង​ពី​ឆ្នាំ​ ២០២០ ហើយ​រំពឹង​ថា​នឹង​ឡើង​ជិត ១៥ ភាគរយ​ បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WTW បាន​គូស​បញ្ជាក់​ថា​ ​កំណើន​ខ្លាំង​ក្លា​នៃការចំណាយផ្នែកវេជ្ជសាស្រ្ត ​បណ្ដាល​មកពីការប្រែប្រួល​នៃ​តម្រូវការសុខាភិបាល​ ​និងសេវា​ផ្តល់ការថែទាំសុខភាព។ ​មនុស្ស​ជាច្រើនដែលបានពន្យារពេលការថែទាំតាមទម្លាប់អំឡុង​វិបត្តិកូវីដ​១៩ ឥឡូវនេះត្រូវការការព្យាបាលដែលកាន់តែ​ស្មុគស្មាញ និងថ្លៃជាងមុន​។

ជាមួយ​គ្នា​នោះ​ ​គេ​ក៏​បានកត់សម្គាល់ឃើញអត្រាឆ្លងខ្ពស់ ជាពិសេសចំពោះកុមារ ដែលងាយរងគ្រោះនឹងជំងឺទូទៅ ដោយសារពួកគេ​ថយចុះ​នៃ​ការ​ស៊ាំជាមួយ​មេរោគជាប្រចាំ អំឡុង​ពេល​បិទ​ខ្ទប់​កូវីដ​។ ​

លោក Jeremy Lim មកពី WTW បាននិយាយថា កត្តាទាំងនេះ បានបង្កើនការចំណាយលើគ្រប់ក្រុមអាយុ និងសេវាកម្មវេជ្ជសាស្រ្ត។ លោក​បន្ត​ថា ថ្លៃព្យាបាលក្នុងប្រទេសថៃ​ រំពឹង​ថានឹងកើនឡើង ១៤,២ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២៥ ​ខណៈ​ឆ្នាំ​នេះ​ កំណើន​តម្លៃ​ដដែល​ហក់​ឡើង​ដល់​ ១៥,២ ភាគរយ​ ដោយ​កើន​លើស​អត្រា​អតិផរណា​ថៃ​ ដែល​មាន​ត្រឹម​ ១,២ ភាគរយ​ ជាមធ្យម​។ ​

លោក​បន្ត​ថា​៖ «ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក៏​រួមចំណែកដល់ការកើនឡើងនៃថ្លៃថែទាំសុខភាពផងដែរ»។

លោក Lim បាននិយាយថា ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រង អ្នកផ្តល់សេវាថែទាំសុខភាព អ្នកបង្កើតគោលនយោបាយ និងអ្នកប្រើប្រាស់ ធ្វើការរួមគ្នា នោះប្រទេសថៃអាចបង្កើតប្រព័ន្ធធន់ដែលរក្សាលទ្ធភាពទទួលបានការថែទាំប្រកប​ដោយ​គុណភាព ខណៈ​អាច​គ្រប់គ្រងការចំណាយប្រកបដោយការទទួលខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២២ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម