ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ ព្រមានពីហានិភ័យសេដ្ឋកិច្ច ដោយសារសង្រ្គាមពាណិជ្ជកម្ម
អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានព្រមានរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ឱ្យបង្កើនវិធានការសេដ្ឋកិច្ចសកម្ម ដោយថាប្រទេសថៃទំនងជារងគ្រោះដោយវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីកំណើននៃភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ក្នុងបទសម្ភាសន៍មួយចេញផ្សាយលើ YouTube កាលពីពេលថ្មីនេះ អ្នកជំនាញ អ្នកស្រី Sirikanya Tansakun ដែលជាសមាជិកសភានៃគណបក្សប្រជាជន (ដែលបង្កើតឡើងក្រោយគណបក្សចលនាឆ្ពោះទៅមុខ ត្រូវបានរំលាយ) បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ដោយសារតែកត្តាមិនច្បាស់លាស់មួយចំនួន ខណៈវិធានការជំរុញកំណើនសេដ្ឋកិច្ចផ្សេងៗនៅឆ្នាំនេះ នឹងមិនជួយសេដ្ឋកិច្ចឱ្យបានច្រើន នៅឆ្នាំក្រោយនោះទេ។
ដូច្នេះ អ្នកស្រី Sirikanya បានបន្តថា៖ «ដូច្នេះវា នឹងក្លាយជាបញ្ហាធំសម្រាប់រដ្ឋាភិបាលក្នុងការរក្សាកំណើន ស្របតាមសក្តានុពលរបស់ប្រទេស ឬក្នុងការបង្កើនសក្តានុពលដើម្បីពង្រីកកំណើនសេដ្ឋកិច្ច»។ អ្នកស្រីបានព្រួយបារម្ភពីការណ៍ដែលថា រដ្ឋាភិបាលថៃប្រើតែវិធានការការពារដោយគ្មានវិធានការសកម្មសម្រាប់ស្ថានភាពសេដ្ឋកិច្ចរយៈពេលខ្លី និងរយៈពេលវែង។
អាក្រក់ជាងនេះទៅទៀត អ្នកស្រី Sirikanya បាននិយាយថា វាត្រូវការពេលយូរជាងការរំពឹងទុកសម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយមុនការបោះឆ្នោតរបស់ខ្លួន ដូចជាគម្រោងកាបូបឌីជីថល ការរៀបចំរចនាសម្ព័ន្ធបំណុលគ្រួសារ និងការអភិវឌ្ឍជំនាញការងារជាដើម។

អ្នកជំនាញដដែល បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ទៅៗ ភាគច្រើនដោយសារតែសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើង ក្រោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅដើមឆ្នាំក្រោយ។ ហើយបើទោះបីជាក្នុងសេណារីយ៉ូដែលថា លោក ត្រាំ មិនដំឡើងពន្ធលើការនាំចូលឱ្យចាស់ដៃដូចការគំរាមរបស់លោក នាពេលកន្លងមកក៏ដោយ ការវានៅតែមានហានិភ័យសម្រាប់សេដ្ឋកិច្ចថៃក្នុងកម្រិតខ្លះ។
លើសពីនេះ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អាចជំរុញឱ្យក្រុមហ៊ុនចិនផ្លាស់ប្តូរមូលដ្ឋានរបស់ខ្លួនមកថៃក៏ដោយ ក៏រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងនៅតែកំណត់គោលដៅក្រុមហ៊ុនចិនក្នុងប្រទេសថៃ ឧទាហរណ៍ដូចជាក្រុមហ៊ុនផលិតបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យជាដើម។
ជាមួយគ្នានោះ អ្នកស្រី Sirikanya បានព្យាករផងដែរថា វិស័យទេសចរណ៍ដែលអាចនឹងយឺតយ៉ាវ និងការប្រើប្រាស់ឯកជនដែលឆ្លុះបញ្ជាំងពីលក្ខខណ្ឌនៃតម្រូវការនោះ នឹងមិនជួញជំរុញសេដ្ឋកិច្ចខ្លាំងក្លានៅឆ្នាំក្រោយនោះទេ ចំពេលសេដ្ឋកិច្ចឆ្នាំនេះបន្តដើរអូសជើងរួចទៅហើយ។
ខណៈជំរុញឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ពន្ធ ដើម្បីបង្កើនការយកពន្ធ អ្នកស្រីក៏បានលើកឡើងផងដែរ ឱ្យរដ្ឋាភិបាលចរចាជាមួយរដ្ឋបាលលោក ត្រាំ ឱ្យលើកលែងការដាក់ពន្ធលើទំនិញនាំចូលអាមេរិកពីប្រទេសថៃ។
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


