Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា រំពឹង​ទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ ម៉ឺននាក់

បានផុស

នៅ

ខណៈ​ចូលរួម​បើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» កាលពី​រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅ​ខេត្តព្រះសីហនុ លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​មើល​ឃើញ​ពី​សក្តានុពល​ទេសចរណ៍​នៅ​ខេត្ត​តំបន់ឆ្នេរ ដោយ​រំពឹង​ថា​នៅ​ឆ្នាំ ២០២៥ ខេត្ត​តំបន់ឆ្នេរ​របស់​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​មក​កម្សាន្តប្រមាណ ៨០ ម៉ឺន​នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មនៅ​ខេត្តព្រះសីហនុ​ ដែលមានការ​ចូលរួម​ពី​អភិបាល​ខេត្ត​ត្រាត​ប្រទេស​ថៃ រួមទាំង​តំណាងអគ្គកុងស៊ុល និង​​កុលស៊ុលប្រទេស​វៀតណាម និង​ចិន លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​គូស​​បញ្ជាក​ថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពនិង​ជាមាសបៃតង ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង​បានចូលរួមចំណែកប្រមាណជា ៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

ពាក់ព័ន្ធ​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍​នៅ​ខេត្ត​តំបន់​ឆ្នេរ លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រ​កម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨ លាននាក់។ ដោយឡែកសម្រាប់​​​ខេត្តព្រះសីហនុ ក៏​រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤៥ ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤ លាននាក់​មក​កម្សាន្ត​។

ក្រសួងទេសចរណ៍បានដាក់ចេញនូវសសរស្តម នៃកិច្ចសហប្រតិបត្តិការចំនួន ៥ ក្នុងនោះមានដូចជា ១.កិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួង ស្ថាប័នថ្នាក់ជាតិ ២.កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ សាលារដ្ឋបាលខេត្តទាំង ២៤ ៣.កិច្ចសហប្រតិបត្តិការស្ថានឯកអគ្គរដ្ឋទូត ស្ថានឯកអគ្គរាជទូតបរទេសប្រចាំកម្ពុជា ដៃគូរអភិវឌ្ឍ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ស្ថានកុងស៊ុលកម្ពុជានៅបរទេស កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងតំនប់អាស៊ាន និងពិភពលោក ៤.កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅស្រុក ៥.កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយបណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ។ សូមចូលរួមទាំងអស់គ្នាក្នុងយុទ្ធ នាការទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ និងម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។

ខេត្តព្រះសីហនុ បាន​រៀបចំ​ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានសម្តេច​តេជោ (ពយតាមូង)។ ពិព័រណ៍​នេះ​មាន​ការ​ចូលរួមពីលោក ណាត់ថៈផុង សាងគុលឆិត (Natthapong Sanguanchit) អភិបាលខេត្តត្រាត ប្រទេសថៃ អគ្គកុងស៊ុល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានលើក​ឡើង​ថា ព្រឹត្តិការណ៍ពិព័រណ៍​នេះធ្វើឡើងក្នុងគោលបំណង បង្កើន​​ការទាក់ទាញទេសចរ​ឲ្យ​មកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ ក៏​ដូចជាជួយ​​ជម្រុញការផ្សព្វផ្សាយពី​ផលិតផល និងសក្ការនុពលទេសចរណ៍ និង​លើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ និង​ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។

យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានផែនការជាក់លាក់ និងយុទ្ធនាការជាច្រើន ដើម្បី​ជួយជំរុញសន្ទុះវិស័យទេសចរណ៍សំដៅចូលរួមសម្រេចឪ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ​២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

ខេត្តព្រះសីហនុសម្រេចបានសមិទ្ធផលជាច្រើនក្នុង​ការ​លើក​កម្ពស់​វិស័យទេសចរណ៍ ក្នុងនោះសម្រេច​បាន​ដូចជា ជ័យលាភីទីក្រុងស្អាត ជ័យលាភីទីក្រុងទេសចរណ៍​គ្មាន​ផ្សែងបារី ជ័យលាភីផ្ការំដួលបីទង ជ័យលាភីលេខ១ ចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣ ជ័យលាភីបង្គន់សាធារណស្តង់ដារអាស៊ាន ស្បាម៉ាហ្សាស្តង់ដារអាស៊ាន និងសហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានផងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៤៦ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា២ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

Sokha Hotels

ព័ត៌មានពេញនិយម