សេដ្ឋកិច្ច
កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថានៅថ្ងៃទី ០៥ ខែកុម្ភ ឆ្នាំ ២០២៥ថា កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ហើយកម្ពុជាមានពេល៥ឆ្នាំ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងថែបំប៉នសហគ្រាសធុនតូច និងមធ្យមរបស់យើង ឱ្យមានសមត្ថភាពបំពេញតម្រូវការទីផ្សារនាពេលអនាគត។

លោករដ្ឋមន្ត្រីបានលើកឡើង ក្នុងពេលជួបគណៈប្រតិភូអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ដឹកនាំដោយលោក Gunther Beger នាយកគ្រប់គ្រងផ្នែកនវានុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិវត្តកម្មសេដ្ឋកិច្ច ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ត និងអនាគតនៃវិស័យឧស្សាហកម្មរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជំនាញរបស់ UNIDO ក្នុងការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព និងជំនួយបច្ចេកទេស គឺចាំបាច់ដើម្បីពង្រឹងឧស្សាហកម្មក្នុងស្រុក និងគាំទ្រឱ្យពួកគេអាចចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មធុនធ្ងន់ និងខ្សែច្រវាក់តម្លៃសកល។
លោក ហែម វណ្ណឌី បានស្វាគមន៍សំណើនេះ ដោយបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការ សំដៅបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា។

លោក Gunther Beger បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្ម និងនវានុវត្តន៍សហគ្រាសធុនតូច និងមធ្យម។
លោកបានលើកឡើងថា៖ “UNIDO នៅតែប្តេជ្ញាចិត្តគាំទ្រក្រសួងឧស្សាហកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។”
លោកបានលើកឡើងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) ដែលគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិ-ឧស្សាហកម្ម និងបានស្នើឱ្យក្រសួងផ្តល់កិច្ចសហការក្នុងការរៀបចំ ”កម្មវិធីភាពជាដៃគូប្រចាំប្រទេស” (PCP) ថ្មីរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀតទៅក្នុងបណ្តាញពាណិជ្ជកម្មនិរន្តរភាពសកល៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


