Connect with us

ព័ត៌មានអន្ដរជាតិ

ទុរេនវៀតណាមធ្លាក់ថ្លៃ ដោយសារតែការត្រួតពិនិត្យការនាំចូលរបស់​ចិន​

បានផុស

នៅ

តម្លៃទុរេនចេញពីចម្ការនៅតំបន់ដីសណ្តទន្លេមេគង្គរបស់​ប្រទេសវៀតណាម​ បានធ្លាក់ចុះពី ៦0-៧០ ភាគរយ មកនៅត្រឹម ៤៧ ០០០ ដុង (១,៨៦ ដុល្លារ)/គីឡូក្រាម ក្រោយ​ប្រទេសចិនរឹតត្បឹត​ការនាំចូល ដោយ​ទាមទារ​ការធ្វើតេស្តសុវត្ថិភាពរកសារធាតុគីមីជាមុនសិន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត VnExpress កាល​ពីចុង​សប្ដាហ៍កន្លងទៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទុរេនគុណភាពល្អលេខ ១ ​​ត្រូវ​បាន​គេ​ទិញ​ចេញ​ពី​ចម្ការ​ក្នុង​តម្លៃ ៦២ ០០០ ដុង/គីឡូក្រាម និង​គុណភាពល្អលេខ ២ ​លក់នៅតម្លៃ ៤៧ ០០០ ដុង/គីឡូក្រាម​។ ​

លោក Thanh កសិករ​ដាំទុរេន​ក្នុង​ខេត្ត Tien Giang បាន​និយាយ​ប្រាប់ VnExpress ថា លោក​​បាន​លក់ទុរេន​ប្រមូលផលក្រៅរដូវរបស់​ខ្លួន ១/៣ ហើយគ្រោង​លក់​ផលទាំង​អស់​ នៅពេល​ទុរេន​ឡើងថ្លៃឡើងវិញ​។ ​​

ចំណែក​ឯ​ម្ចាស់ចម្ការម្នាក់ទៀតក្នុងខេត្តដូចគ្នា លោក​ Thien ​បាន​និយាយថា​ លោក​លក់ផ្លែទុរេនដែលប្រមូល​ផល​ទាំង​អស់​។ លោក​បន្តថា​៖ «​នៅ​តម្លៃ​នេះ កសិករ​ចំណេញ​តិចតួច​ណាស់​ ជាពិសេស​ខណៈ​រដូវ​ប្រមូល​ផលក្រៅរដូវ ផ្ដល់ផលតិច​ជាង​ក្នុងរដូវ​រហូត​ដល់ទៅ ៣០-៤០ ភាគរយ»។ ​

ពាណិជ្ជករទិញទុរេននៅតំបន់ដីសណ្ត ឈ្មោះ Khuong បាននិយាយថា ការនាំចេញទុរេន​មិនទាន់បានធូរស្បើយទេ ចាប់តាំងពីប្រទេសចិនដាក់ចេញ​នូវការ​ទាមទារ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ទុរេន ដើម្បី​រកមើលក្រែងលោរមាន​សារធាតុគីមី ​Basic Yellow 2 ដែលអាចបង្កមហារីក។ កត្តា​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ពន្យារ​ពេល​ក្នុង​ការ​នាំ​ចេញ​ទុរេន​ និង​ការ​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​ខ្លាំង។

ពាណិជ្ជករដដែល​បាន​បន្ត​ថា ពាណិជ្ជករជាច្រើនកំពុងលុបចោលកិច្ចសន្យាទិញធំៗដែលពួកគេបានព្រមព្រៀង​ពី​ម្ចាស់ចម្ការ​​ បើទោះបីជាបានបង់ប្រាក់បញ្ញើរួចហើយក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ៦ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម