សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៣៧០ លានដុល្លារនៅក្នុងខែមករា
ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៣៧០ លានដុល្លារនៅក្នុងខែមករា ឆ្នាំ ២០២៥ កើនឡើងជាង ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរប្តេជ្ញាជម្រុញពាណិជ្ជកម្មទ្វេរភាគីឱ្យសម្រេចបានចំនួន ១៥ ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងខែមករា ឆ្នាំ ២០២៥ កម្ពុជានាំទំនិញចេញទៅប្រទេសថៃមានទំហំទឹកប្រាក់ប្រមាណ ៧២ លានដុល្លារ ធ្លាក់ចុះ ៣០,៨ ភាគរយ និងថៃនាំចូលមកកម្ពុជាវិញចំនួន ២៩៧,៦៥ លានដុល្លារ កើនឡើង ២៥,៦ ភាគរយ។
ទិន្នន័យនេះបង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយថៃ កើនឡើងដល់ជាង ២៤% ដែលមានទឹកប្រាក់ ២២៥ លានដុល្លារ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៥នេះថា ប្រជាជនកម្ពុជានិយមប្រើផលិតផលថៃ ដោយសារគុណភាពល្អ។ លោកថា ទៅថ្ងៃអនាគត ប្រសិនបើកម្ពុជាអាចផលិតបានទំនិញផ្គត់ផ្គង់ក្នុងស្រុកគុណភាពល្អ ហើយតម្លៃប្រកួតប្រជែង នោះការនាំចូលពីប្រទេសជិតខាងនឹងអាចមានការប្រែប្រួលដែរ។

លោក ឡោ វិចិត្រលើកឡើងថា៖ «អ្នកវិនិយោគកម្ពុជាដាក់ទុនលើការវិនិយោគលើដីធ្លីច្រើន ជាជាងបើករោងចក្រ ដល់អញ្ចឹងយើងត្រូវនាំចូលទំនិញពីប្រទេសជិតខាងវិញហើយ លុះត្រាតែនិន្នាកានេះយើត្រូវលើកទឹកចិត្តឱ្យមានឧស្សាហកម្មក្នុងស្រុកឱ្យកាន់តែច្រើន បានអាចកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយមួយទៀតពង្រឹងស្ដង់ដា ធម្មតាប្រជាជនយើង បើសិនជាតម្លៃដូចគ្នាលើទំនិញនាំចូល តែគុណភាពយើងអន់ជាងគេ អាហ្នឹងក៏គេនៅតែប្រើទំនិញនាំចូលដែរ»។
កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


