សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-ថៃ ធ្លាក់ចុះជិត ៤០% នៅក្នុងរយៈពេល ៥ ខែ ឆ្នាំនេះ
ការដោះដូរទំនិញរវាងកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ២០២៦ ធ្លាក់ចុះ ៣៨,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅថៃ មានតម្លៃជាង ២៩៦ លានដុល្លារ ធ្លាក់ចុះ ២៥% ខណៈថៃនាំចូលមកវិញមានតម្លៃ ៨៥៤ លានដុល្លារ ធ្លាក់ចុះ ៤២,៤%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ មិថុនា ២០២៦។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការនាំចូលទំនិញពីប្រទេសថៃ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈមានមុខទំនិញមួយចំនួនបានធ្លាក់ចុះជាង ៧០%។
លោកបានបញ្ជាក់ថា៖ «ទំនិញខ្លះថយចុះ ៧០% ប៉ុន្តែការនាំចូលមិនមែនអត់ទាំងស្រុងទេ គ្រឿងបន្លាស់រថយន្តមួយចំនួន ដែលត្រូវនាំចូលមក ពីព្រោះកាលពីមិនទាន់ឈ្លោះគ្នា រោងចក្រធ្វើម៉ាស៊ីននៅនោះ រោងចក្រធ្វើគ្រឿនៅឯនេះ រោងចក្រតម្លើងនៅឯនេះ គ្រឿងបន្លាស់កសិកម្មក៏មានការនាំចូល ប្រេង ឧស្ម័ន បន្លែ ផ្លែឈើបិទទាំងស្រុង»។

លោក បែន សុវិជាតិ បន្ថែមថា ទំនិញខ្លះនៅមាននាំចូលតាមផ្លូវទឹក និងផ្លូវអាកាស ពីព្រោះយើងមិនមែនផ្ដាច់ចរន្តពាណិជ្ជកម្មទាំងស្រុងទេ យើងនៅមានចរន្តពាណិជ្ជកម្មទៅមករវាងប្រទេសទាំងពីរមិនមែនសង្គ្រាម ពាណិជ្ជកម្មត្រូវបិទទ្វារទាំងស្រុងទេ ប៉ុន្តែភាគីថៃទេដែលបិទព្រំដែនជាឯកតោភាគី ដែលគាត់គិតថា នឹងស្លាប់ ប៉ុន្តែកម្ពុជាកាន់តែរីកចម្រើន។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទំហំទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃ ៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


