ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង
នៅថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធគយទ្រង់ទ្រាយធំថ្មី ដែលជាផែនការលោកដាក់ឈ្មោះថា «ទិវារំដោះអាមេរិក» ហើយក្នុងនោះប្រទេស កម្ពុជា ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដែលអាមេរិក យកពន្ធច្រើនបំផុត។

តាមការប្រកាសរបស់លោកត្រាំ, ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពន្ធគយលើប្រទេសទាំងអស់ដោយផ្អែកលើគោលការណ៍នៃសមភាព។ លោកអះអាងថា វាជាថ្ងៃឯករាជ្យភាពសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក ឈានទៅរកភាពជោគជ័យ។
ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់ អាមេរិកបញ្ជាក់ថា មានដៃគូពាណិជ្ជកម្មចំនួន៨ ដែលខ្លួននឹងយកពន្ធគយច្រើនជាងគេ ព្រោះចាត់ទុកថា ដៃគូទាំងនោះជា «អ្នកបំពានធ្ងន់ធ្ងរ» ធ្វើឲ្យខូចដល់គោលដៅសេដ្ឋកិច្ចអាមេរិក។

ដៃគូពាណិជ្ជកម្មសំខាន់ៗដែលត្រូវទទួលអត្រាពន្ធគយពិសេសទាំងនេះរួមមាន៖
- កម្ពុជា៖ ៤៩%
- វៀតណាម៖ ៤៦%
- ថៃ៖ ៣៦%
- ចិន៖ ៣៤%
- តៃវ៉ាន់៖ ៣២%
- អាហ្វ្រិកខាងត្បូង៖ ៣០%
- ជប៉ុន៖ ២៤%
- សហភាពអឺរ៉ុប៖ ២០%
ក្រៅពីនេះ ប្រទេសដែលអាមេរិកនឹងយកពន្ធគយមូលដ្ឋាន ១០% ហើយនឹងចូលជាធរមាននៅថ្ងៃទី ៥ ខែមេសារួមមាន៖
- ចក្រភពអង់គ្លេស
- សិង្ហបុរី
- ប្រេស៊ីល
- អូស្ត្រាលី
- នូវែលសេឡង់
- ទួរគី
- កូឡុំប៊ី
- អាហ្សង់ទីន
- អែលសាល់វ៉ាឌ័រ
- អារ៉ាប់រួម
- អារ៉ាប៊ីសាអូឌីត
ជុំវិញវិធានការថ្មីនេះដែរ ក្រុមអ្នកវិភាគជាសកលបានបង្ហាញក្តីបារម្ភថា សង្គ្រាមពាណិជ្ជកម្មដ៏ធំសម្បើមអាចនឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


