ព័ត៌មានជាតិ
TAFTAC សង្ឃឹមថារដ្ឋបាលត្រាំនឹងពិចារណាលើសំណើរចរចារបស់កម្ពុជា
អគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក ខេន លូ បានថ្លែងថា បណ្តាប្រទេសដែលផលិតសម្លៀកបំពាក់កាត់ដេរធំៗក្នុងតំបន់ដែលជាដៃគូប្រកួតប្រជែងជាមួយកម្ពុជា រួមមានវៀតណាម និងស្រីលង្ការសុទ្ធរងផលប៉ះពាល់ពីគោលនយោបាយពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក ខណៈលោកព្យាករណ៍ការណ៍នេះនឹងធ្វើឱ្យតម្រូវការសកលថយចុះ។

លោក ខេន លូ បានថ្លែងប្រាប់កម្ពុជាថ្មីថា ពន្ធគយត្រូវបានដាក់លើប្រទេសស្ទើរតែទាំងអស់ រួមទាំងដៃគូប្រកួតប្រជែងរបស់កម្ពុជាផងដែរ ដែលក្នុងនោះកម្ពុជានឹងទទួលរងពន្ធគយបដិការប្រមាណ៤៩% វៀតណាម ៤៦% និងស្រីលង្កាចំនួន ៤៤%។
លោកថា៖«ដូច្នេះ វាពិតណាស់នឹងមានផលប៉ះពាល់នៃការកាត់បន្ថយតម្រូវការសកល។ ក៏នឹងមានការកំណត់តម្លៃផងដែរ។ អ្នកទិញអាចស្នើសុំលក្ខខណ្ឌឥណទានយូរជាងនេះ ដែលបណ្តាលឱ្យសាច់ប្រាក់ងាយស្រួលក៏នឹងមានតិចផងដែរ»។
«យើងមិនដឹងទេ ប៉ុន្តែយើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងពិចារណាលើចំណាត់ការដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា ហើយប្រសិនបើរដ្ឋាភិបាលអាមេរិកទទួលយន្តការឆ្លើយតបរបស់កម្ពុជាមែន ការណ៍នេះគឺជាសញ្ញានៃសុច្ឆន្ទៈ និងចេតនាក្នុងការចរចាគ្នា»។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោក ខេន លូ។
កាលពីថ្ងៃទី៣ ខែមេ សា ឆ្នាំ២០២៥ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក “បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញ ផលិតផលនាំចូលពីកម្ពុជា ក៏ដូចគ្នានឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនលើសកល លោក បានកំពុងរងការដំឡើងពន្ធលើផលិតផលនាំចូលទៅសហរដ្ឋអាមេរិក ហើយការអនុវត្តនឹងចូលជា ធរមាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

កាលពីថ្ងៃទី៤ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈលិខិតស្នើសុំការចរចារជាមួយលោកដូណាល់ត្រាំ ជុំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថា កម្ពុជានឹងកាត់បន្ថយការយកពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥%។ ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗ និងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។
ជាមួយគ្នានេះដែរកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានដឹកនាំកិច្ចប្រជុំវិសាមញ្ញមួយរបស់ គ.ផ.គ.ព. លើការឆ្លើយតបរបស់កម្ពុជាចំពោះការដាក់ពន្ធគយបដិការ របស់សហរដ្ឋអាមេរិកមកលើកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារអន្តរក្រសួង-ស្ថាប័ន សមាជិក សមាជិក នៃគណៈកម្មាធិការ តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (TAFTAC) ក្រុមការងារយុទ្ធសាស្ត្រ លេខាធិការដ្ឋាន គ.ផ.គ.ព. និងតំណាងវិស័យឯកជន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីសភាពាណិជ្ជកម្មអាមេរិក (AmCham) ដើម្បីផ្លាស់ប្តូរទស្សនៈទៅលើផលប៉ះពាល់ពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយសមស្របមួយ ក្នុងកម្រិតពេលខ្លី និងមធ្យម ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ក៏ដូចជារក្សាទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


