ព័ត៌មានជាតិ
ការជួញដូរឧបករណ៍និស្សន្ននៅកម្ពុជាមានទំហំជិត ១៩១លានដុល្លារកាលពីឆ្នាំមុន

និយ័តករមូលបត្រកម្ពុជា (SERC) បានបង្ហាញថា ក្នុងឆ្នាំ២០២៤ តម្លៃជួញដូរឧបករណ៍និស្សន្ន(Derivatives Instrument Trading) មានទំហំ ១៩០,៨៧ លានដុល្លារ និងមានទំហំជួញដូរសរុប ចំនួន ២៧៧.២៤២ ឡូត បង្ហាញអំពីការចាប់អារម្មណ៍ពីវិនិយោគិនសាធារណមកលើឧបករណ៍ហិរញ្ញវត្ថុមួយនេះ។
ការជួញដូរឧបករណ៍និស្សន្ទ គឺការជួញដូរលើកិច្ចសន្យាគម្លាតថ្លៃ (Contract For Difference) នៃឧបករណ៍ហិរញ្ញវត្ថុដើមដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍ លោហធាតុមានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ កសិផល រូបិយប័ណ្ណ រួមទាំងគម្រោងការពារថ្លៃដើម (Principal Protected Scheme) ជាដើម និងដែលត្រូវបានជួញដូរក្នុងទីផ្សារ។ ឧបករណ៍និស្សន្ទទាំងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទមួយនៃមូលបត្រ។

លោក វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាបានឱ្យដឹងកន្លងមកថា ការដាក់ឲ្យដំណើរការជួញដូរឧបករណ៍និស្សន្ទគិតត្រឹមឆ្នាំ ២០២៣ បានកើនឡើងដល់ ៣០០ លានដុល្លារ ខណៈត្រីមាសទី ១ ឆ្នាំ ២០២៤ ទំហំនៃការជួញដូរមានទំហំដល់ ៥០ លានដុល្លារ។
លោក វិន ភក្តីបានអះអាងថា ការដាក់ឲ្យដំណើរការដំបូងនៅឆ្នាំ ២០១៧ ទំហំនៃការជូញដូរឧបករណ៍និស្សន្ទមានត្រឹម ៤ លានដុល្លារ ហើយទំហំនៃការជួញដូរមានការកើនឡើងជារៀងរាល់ឆ្នាំ។
លោកថា ការជួញដូរឧបករណ៍និស្សន្ទបែងចែកជា ៦ ប្រភេទមានសរុបជាង ២៤៩ ផលិតផល។ ផលិតផលឧបករណ៍និស្សន្ទទាំង ៦ ប្រភេទ រួមមាន Forex (ការជួញដូររូបិយប័ណ្ណ) កិច្ចសន្យាលក់ពង្រីកថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលក់ពង្រីកថ្លៃប្រេងឆៅ កិច្ចសន្យាលក់ពង្រីកថ្លៃ commodity កិច្ចសន្យាលក់ពង្រីកថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលក់ពង្រីកថ្លៃមូលបត្រកម្មសិទ្ធិ។

លោក វិន ភក្តី បានបញ្ជាក់ថា៖« នេះជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលទើបចាប់ផ្ដើមទីផ្សារមូលបត្រក្រោយគេ ហើយទីផ្សារមានទំហំតូច ប៉ុន្តែការអនុវត្តទីផ្សារនិងការដាក់ឲ្យអនុវត្តបទបញ្ញត្តិផ្សេងៗបានធានានិរន្តភាព តម្លាភាព សុវត្ថិភាពស្របតាមយន្តការថ្នាក់តំបន់និងសកល»។
បើតាម SERC នៅក្នុងឆ្នាំ២០២៤ ខ្លួនក៏បានផ្តល់ការទទួលស្គាល់ដល់សមាគមឈ្មួញ ជើងសាឧបករណ៍និស្សន្ននៅកម្ពុជា ដែលជាចំណុចផ្តើមថ្មីមួយទៀតក្នុងការចាប់យកកាលានុវត្តភាពសម្រាប់អ្នកចូលរួម ក្នុងទីផ្សារ និងវិនិយោគិន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


