ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនជិត ២% ពេលបញ្ចប់ការជួញដូរ ជុំវិញការចរចាពន្ធអាមេរិក-ចិន
តម្លៃប្រេងអន្តរជាតិបានកើនឡើងជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍នៅថ្ងៃសុក្រ បង្កើតបានជាកំណើនប្រចាំសប្ដាហ៍ដំបូងរាប់តាំងពីពាក់កណ្ដាលខែមេសា ដោយសារតែសុទិដ្ឋិនិយមចំពោះការចរចាពន្ធគយរវាងមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,០៧ ដុល្លារ ឬ ១,៧ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៣,៩១ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១,១១ ដុល្លារ ឬប្រហែល ១,៩ ភាគរយ ដោយបញ្ចប់ការជួញដូរនៅ ៦១,០២ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង ២ បានកើនឡើង ៤ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ចិនគួរតែបើកទីផ្សារឱ្យសហរដ្ឋអាមេរិក ហើយអត្រាពន្ធ ៨០ ភាគរយ គឺហាក់សមស្របលើទំនិញរបស់ចិន។ លោកថ្លែងយ៉ាងដូច្នេះថា ក្រោយប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ដែលជាកិច្ចព្រមព្រៀងដំបូងក្នុងបរិបទពន្ធគយមូលដ្ឋាន/បដិការ។
ការថ្លែងរបស់លោក ក៏ធ្វើឡើងមុនពេលមន្រ្តីជាន់ខ្ពស់អាមេរិក គ្រោងជួបចរចាជាមួយភាគីចិននៅទីក្រុងហ្សេណែវ នាថ្ងៃសៅរ៍នេះផងដែរ ដែលបង្ហាញពីសុទិដ្ឋិនិយមបន្ថែមលើការបន្ធូរបន្ថយភាពតានតឹងក្នុងសង្រ្គាមពាណិជ្ជកម្ម។
កន្លងមក គោលនយោបាយពន្ធបានបង្កភាពមិនប្រាកដប្រជា និងបង្កើនក្ដីបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលអាចប៉ះពាល់ដល់តម្រូវការប្រេងសកល ជាហេតុធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


