Connect with us

ព័ត៌មានអន្ដរជាតិ

ថៃគ្រោងខ្ចីប្រាក់ ១២,២ ប៊ីលានដុល្លារ ដើម្បីទប់​ផលប៉ះពាល់សេដ្ឋកិច្ច​ពី​ជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

គណៈរដ្ឋមន្រ្តីថៃបានអនុម័តកញ្ចប់ប្រាក់កម្ចី​គ្រាអាសន្នចំនួន ១២,២ ​ប៊ីលានដុល្លារអាមេរិក កាលពីថ្ងៃអង្គារ ដើម្បីយកទៅប្រើប្រាស់សម្រាប់ការទប់ស្កាត់ផលប៉ះពាល់លើ​សេដ្ឋកិច្ច ដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត AFP វាក្លាយជាផែនការខ្ចីប្រាក់របស់រដ្ឋាភិបាលដ៏ធំបំផុតមួយ​​ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

គណៈរដ្ឋមន្ត្រីថៃបាននិយាយថា កញ្ចប់កម្ចីនោះ​នឹង​ប្រើប្រាស់ដើម្បីជំរុញការចំណាយក្នុងស្រុក និងបន្ធូរបន្ថយ​ភាព​លំបាកផ្នែកសេដ្ឋកិច្ច ​ចំពេលដែល​អតិផរណាកើនឡើង ហើយ​កំណើន​សេដ្ឋកិច្ច​ដើរ​យឺតយ៉ាវ ដោយក្រសួងហិរញ្ញវត្ថុកាលពីសប្តាហ៍មុន បានកាត់បន្ថយការព្យាករ​កំណើន​សេដ្ឋកិច្ចមកត្រឹម ១,៦% ពី ២,៤% កាលពីឆ្នាំមុន។

ក្នុងចំណោមនោះ ប្រាក់កម្ចី ៤០០ ប៊ីលាន​បាត នឹង​ត្រូវប្រើប្រាស់ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដោយ​រួមបញ្ចូលទាំងជំនួយ​សម្រាប់ប្រជាជន​មានប្រាក់ចំណូលទាបជាង ២០ លាននាក់ ក្រោមគម្រោង «ថៃជួយថៃ» របស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការចំណាយលើការរស់នៅ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក​ Ekniti Nitithanprapas បាននិយាយ​ក្នុងសន្និសីទសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កញ្ចប់កម្ចីក៏នឹងយកទៅប្រើប្រាស់ដើម្បីជំរុញការផ្គត់ផ្គង់ថាមពលពីប្រភព​ជំនួសផងដែរ​ ខណៈថៃ ដូចនឹង​ប្រទេសដទៃទៀតក្នុងតំបន់ កំពុងប្រឈមមុខនឹង​វិបត្តិថាមពល ដោយសារតែជម្លោះមជ្ឈិមបូព៌ា។

​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានហៅប្រាក់កម្ចីនេះថា «ជាឧបករណ៍មួយដើម្បីជំរុញប្រទេសជាតិទៅមុខ និងទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច»។ លោកប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «យើងនឹង​ហែងឆ្លងកាត់បញ្ហានេះទាំងអស់គ្នា»។

បើតាម AFP វាគឺកញ្ចប់កម្ចីដ៏ធំបំផុតរបស់រដ្ឋាភិបាលក្នុងប្រវត្តិសាស្រ្តសម័យទំនើប លើកលែងតែ​អំឡុង​ពេលវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ និង​អំឡុងជំងឺរាតត្បាត​កូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា បំណុលសាធារណៈមានចំនួន ៦៦,៣៨% នៃ GDP គិតត្រឹមខែមីនា ក្រោមពិដានបំណុល ៧០%នៃ GDP៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម