ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនបន្តិចពេលបញ្ចប់ការជួញដូរ ជុំំវិញកង្វល់ការចរចានុយក្លេអ៊ែរអ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិ បានកើនឡើងបន្តិចពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ នៅពេលដែលតម្រូវការប្រេងក្នុងស្រុកអាមេរិកកើនឡើងមុនថ្ងៃបុណ្យជាតិចុងសប្ដាហ៍ រួមជាមួយដោយក្ដីបារម្ភអំពីការជាប់គាំងជាថ្មីនៃកិច្ចចរចានុយក្លេអ៊ែរចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣៤ សេន ឬ ០,៥៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៤,៧៨ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានបិទបញ្ចប់នៅតម្លៃ ៦១,៥៣ ដុល្លារ ដោយកើនឡើង ៣៣ សេន ឬ ០,៥៤ ភាគរយ។
ទិវារំឭកការចងចាំនៅថ្ងៃចន្ទ និងចុងសប្ដាហ៍នេះ គឺជាការចាប់ផ្ដើមនៃការធ្វើដំណើររដូវក្ដៅរបស់ប្រជាជនអាមេរិក ដែលជាធម្មតា ធ្វើឱ្យតម្រូវការប្រេងកើនឡើង។ កំណើនតម្លៃ ក៏បណ្ដាលមកពីកង្វល់ជុំវិញភាពមិនរលូននៃការចរចាស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ ដែលបន្តរាំងស្ទះដល់លំហូរប្រេងអ៊ីរ៉ង់ចូលទីផ្សារអន្តរជាតិ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ កំណើនតម្លៃនៅមានកម្រិត ដោយកត្តាធំៗពីយ៉ាង។ កាលពីថ្ងៃសុក្រ លោក ត្រាំ បានគំរាមដំឡើងពន្ធ ៥០ ភាគរយ លើអឺរ៉ុបចាប់ពីថ្ងៃទី ១ មិថុនា ដោយនិយាយថា ប្លុកនេះពិបាកចរចាគ្នា។ ជាមួយគ្នានោះ ក៏មានការព្រួយបារម្ភផងដែរ ជុំវិញការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត ដែលធ្វើឱ្យការផ្គត់ផ្គង់កាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


