ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនជាង ១ ដុល្លារ ពេលបញ្ចប់ការជួញដូរថ្ងៃសុក្រ
តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ១ ដុល្លារ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ដែលធ្វើឱ្យអត្រាតម្លៃប្រចាំសប្ដាហ៍កើនឡើង ដោយសារតែរបាយការណ៍បែបសុទិដ្ឋិនិយមអំពីការងារនៅសហរដ្ឋអាមេរិក និងការបន្តនៃកិច្ចចរចាពន្ធអាមេរិក-ចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានបញ្ចប់ការជួញដូរនៅតម្លៃ ៦៦,៤៧ ដុល្លារ/បារ៉ែល កើនឡើង ១,១៣ ដុល្លារ ឬ ១,៧៣ ភាគរយ ខណៈប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បានបិទការជួញដូរនៅតម្លៃ ៦៤,៥៨ ដុល្លារ/បារ៉ែល ដោយកើនឡើង ១,២១ ដុល្លារ ឬ ១,៩១ ភាគរយ។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ២,៧៥ ភាគរយ ហើយ WTI បានកើនឡើង ៤,៩ ភាគរយ។
អ្នកវិភាគបានគូសភ្ជាប់កំណើននេះ ទៅនឹងកត្តាធំៗរួមមាន៖ របាយការណ៍របស់ក្រសួងការងារអាមេរិក ដែលបង្ហាញថា អត្រាអត់ការងារនៅខែឧសភា មិនកើនឡើងទេ ដោយនៅថេរត្រឹម ៤,២ ភាគរយ ការបន្តកិច្ចចរចារវាងសហរដ្ឋអាមេរិក និងចិនលើជម្លោះពាណិជ្ជកម្ម ក្រោមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង បាននិយាយទូរស័ព្ទជាមួយគ្នាកាលពីថ្ងៃព្រហស្បតិ៍។ កត្តាផ្សេងៗទៀត រួមមានការធ្លាក់ចុះនៃប្រតិបត្តិការអណ្ដូងរ៉ែប្រេងនៅសហរដ្ឋអាមេរិកជាដើម។
យ៉ាងណាមិញ វិនិយោគិកនៅតែមើលលើបញ្ហាផ្សេងៗ ដែលអាចឱ្យតម្លៃប្រេងធ្លាក់ចុះមកវិញ រួមទាំងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដោយសារតែពន្ធគយអាមេរិក ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


