Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថាប័នជំនាញ៖ តម្លៃប្រេងអន្តរជាតិ អាចធ្លាក់ចុះ​ក្រោម ៥០ ដុល្លារ/បារ៉ែល ឆ្នាំនេះ

បានផុស

នៅ

ការវិភាគពីស្ថាប័នជំនាញផ្សេងៗ រួមទាំងក្រុមហ៊ុនទីផ្សារ S&P Global បាន​រំពឹងថា​ តម្លៃប្រេងឆៅអន្តរជាតិ អាចនឹងធ្លាក់ចុះក្រោម ៥០ ដុល្លារ/បារ៉ែល នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រតាមដានតម្លៃប្រេង Oil Price. Com កាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត្តាមួយដែលធ្វើឱ្យមានការព្យាករបែបនេះ គឺការធ្លាក់ចុះនៃកំណើនតម្រូវការ។ ​ថ្មីៗនេះទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប៉ាន់ប្រមាណថា កំណើនតម្រូវការអាចនឹង​នៅក្រោម ១ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៥ នេះ ​ដែល​ជាកម្រិតខ្សោយបំផុតចាប់តាំង​ការបិទខ្ទប់ក្នុងសម័យកូវីដ១៩។

ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់គឺកើនឡើងគួរឱ្យកត់សម្គាល់ពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ដែលកាលពីដើមឆ្នាំនេះ បានសម្រេចចិត្តចាប់ផ្តើម​បង្កើនផលិតកម្មប្រេងឡើងវិញ ក្រោយពីបាន​កាត់បន្ថយផលិតកម្មអស់រយៈពេល ២ ឆ្នាំ ដើម្បីរក្សាតម្លៃឱ្យនៅខ្ពស់។

សម្រាប់និន្នាការបច្ចុប្បន្ន តម្លៃប្រេងត្រូវបានជួញដូរជាង ៦០ ដុល្លារ/បារ៉ែល ដោយ​ឡើង និងចុះ​ទៅតាមស្ថានការណ៍ប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ក៏ដូចជាសង្រ្គាមពាណិជ្ជកម្ម​អាមេរិក-ចិន ដែលរួមបញ្ចូលទាំងការចរចារវាងប្រទេសទាំង២។

ជាធម្មតា សុទិដ្ឋិនិយមនៃការចរចាពាណិជ្ជកម្ម តែងធ្វើឱ្យតម្លៃប្រេងកើនឡើង ដោយសារតែវាកាត់បន្ថយហានិភ័យសេដ្ឋកិច្ច ហើយជំរុញកំណើនតម្រូវការប្រេង។ គេមើលឃើញថា តម្លៃប្រេងធ្លាក់ចុះខ្លាំងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ប្រកាសពន្ធគយបដិការកាលពីដើមខែមេសា ដែលបង្កក្ដីបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដែលធ្វើឱ្យ​តម្រូវការប្រេងធ្លាក់ចុះខ្សោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម