ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងហក់ឡើងជាង ៧% ពេលបិទការជួញដូរ ជុំវិញជម្លោះមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិ ហក់ឡើងជាង ៧ ភាគរយ ពេលបិទបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ដោយសារតែការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបង្កក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងកាតចេញពីតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានបិទការជួញដូរនៅតម្លៃ ៧៤,២៣ ដុល្លារ/បារ៉ែល ដោយកើនឡើង ៤,៨៧ ដុល្លារ ឬ ៧,០២ ភាគរយ។ ក្នុងការជួញដូរថ្ងៃសុក្រដដែល តម្លៃប្រេងនេះបានហក់ឡើងដល់ ១៣ ភាគរយ ដល់កម្រិតខ្ពស់បំផុតប្រចាំថ្ងៃ ៧៨,៥០ ដុល្លារ/បារ៉ែល។ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង Brent បានកើនឡើង ១២,៥ ភាគរយ។
ចំណែកឯប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានបិទការជួញដូរនៅតម្លៃ ៧២,៩៨ ដុល្លារ/បារ៉ែល កើនឡើង ៤,៩៤ ដុល្លារ ឬ ៧,៦២ ភាគរយ។ ក្នុងកម្រិតខ្ពស់បំផុតប្រចាំថ្ងៃសុក្រ តម្លៃប្រេងនេះបានហក់ឡើងលើសពី ១៤ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៧,៦២ ដុល្លារ/បារ៉ែល។ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃ WTI បានកើនឡើង ១៣ ភាគរយ។
កំណើនតម្លៃនេះ កើតឡើងក្រោយអ៊ីស្រាអែលវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបវិញដោយការវាយប្រហារតាមអាកាសលើក្រុងតែវអាវីវរបស់អ៊ីស្រាអែល ដែលធ្វើឱ្យជម្លោះមជ្ឈិមបូព៌ា ដែលជាប្រភពប្រេងដ៏សំខាន់របស់ពិភពលោក ហក់ឡើងកម្ដៅជាថ្មី៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


