Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ គ្រោងលុបចោលច្បាប់កាស៊ីណូស្របច្បាប់ ក្រោយវិបត្តិនយោបាយធ្ងន់ធ្ងរ

បានផុស

នៅ

រដ្ឋាភិបាល​ថៃគ្រោង​នឹង​លុប​ចោលច្បាប់ស្ដីពី «កាស៊ីណូស្របច្បាប់» ក្រោយ​មាន​ការប្រឆាំង​ខ្លាំងៗពីសាធារណៈ និងវិបត្តិនយោបាយធ្ងន់ធ្ងរ ដែល​បន្ថយការគាំទ្រលើ​ច្បាប់ដ៏ចម្រូងចម្រាស់មួយ​នេះ​។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខរដ្ឋាភិបាលថៃ លោក Visuth Chainaroon បាន​ប្រាប់អ្នកយកព័ត៌មាន​នៅថ្ងៃចន្ទនេះថា ដើមឡើយ​ ​«ច្បាប់ស្ដីពីកន្លែងកម្សាន្ត» ដែល​រាប់បញ្ជូលទាំងការដាក់កាស៊ីណូឱ្យ​ស្រប​ច្បាប់​​នៅកន្លែង​កម្សាន្ត​ ​គ្រោង​នឹង​លើកទៅពិភាក្សាគ្នា​នៅ​ថ្ងៃពុធ ប៉ុន្តែផ្ទុយទៅវិញ ​សំណើលុបវា​ចោល​ នឹង​ធ្វើឡើង​​ជំនួស​វិញ។

កន្លងមក រដ្ឋាភិបាលថៃ​បាន​ឱ្យដឹងថា ខ្លួននឹងពន្យារពេលការដាក់ឱ្យប្រើប្រាស់​ច្បាប់កាស៊ីណូដដែល ​ដោយនិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បី​សុំមតិយោបល់​ពីសាធារណជន និងដោះស្រាយកង្វល់​អំពីបញ្ហាល្បែងស៊ីសង និងការលាងលុយកខ្វក់។

យ៉ាងណាមិញ ព័ត៌មាន​ចុងក្រោយ​នេះរាយការណ៍ឡើយ បន្ទាប់ពី​ថៃធ្លាក់ទៅក្នុងវិបត្តិនយោបាយ​ធ្ងន់​ធ្ងរ ក្រោយ​គណបក្ស Bhumjaithai ​ដកខ្លួនពីរដ្ឋាភិបាលចម្រុះដឹកនាំដោយ​គណបក្សភឿថៃ ខណៈលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវបាន​តុលាការធម្មនុញ្ញថៃព្យួរតំណែងពាក់ព័ន្ធការបែកធ្លាយសម្លេង​សន្ទនាជាមួយ​សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹង​បញ្ហា​ព្រំដែន។ ​បញ្ហា​ទាំងនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់សម្លេងគាំទ្រច្បាប់កាស៊ីណូ ដែលត្រូវការគាំទ្រភាគច្រើនពីសភា មុនពេល​អនុម័ត។

កន្លងមក រដ្ឋាភិបាលថៃបាន​​ទទូច​ថា ការដាក់កាស៊ីណូឱ្យនៅស្របច្បាប់ គឺផែនការមួយ​ដើម្បីជំរុញវិស័យទេសចរណ៍របស់ថៃ ទាក់ទាញការវិនិយោគបរទេស និងបង្កើតការងារជាដើម ទោះបីរង​ការរិះគន់ខ្លាំងក៏ដោយ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម