ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងបន្តធ្លាក់ចុះ ជុំវិញកំណើនការផ្គត់ផ្គង់ និងកម្សោយតម្រូវការនៅអាមេរិក
តម្លៃប្រេងអន្តរជាតិបានបន្តធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រ ដែលថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ដោយសារតែកំណើននៃការផ្គត់ផ្គង់សកល និងកង្វល់ពាក់ព័ន្ធនឹងកម្សោយតម្រូវការនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៣០ សេន ឬ ០,៤៥ ភាគរយ មកនៅត្រឹម ៦៦,០៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹកនៅទីក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ៣១ សេន ឬ ០,៥ ភាគរយ មកនៅត្រឹម ៦២,០៦ ដុល្លារ/បារ៉ែល។
ពេលបិទបញ្ចប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ១,៧ ភាគរយ ខណៈ WTI បានធ្លាក់ចុះ ២ ភាគរយ។
ការធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ បានកើតឡើងនៅពេលដែលទីភ្នាក់ងារថាមពលអន្តរជាតិ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការផ្គត់ផ្គង់ប្រេងពិភពលោកនឹងកើនឡើងយ៉ាងឆាប់រហ័សជាងការរំពឹងទុកនៅឆ្នាំនេះ ដោយសារកំណើនផលិតកម្មរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+)។
ក្រៅពីនេះ អ្នកជំនាញខ្លះបានលើកឡើងពីកង្វល់កម្សោយតម្រូវការនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រេងច្រើនជាងគេបំផុត។ បញ្ហាទាំងនេះ ធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ទោះបីជាក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់ជុំវិញជម្លោះមជ្ឈិមបូព៌ា និងអ៊ុយក្រែនក្ដី៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


