Connect with us

ព័ត៌មានជាតិ

តំណាងឧស្សាហកម្ម​ម៉ូដសម្លៀកបំពាក់​ពីកម្ពុជា​ចូលរួម​កិច្ចប្រជុំកំពូលម៉ូត BRICS+ ពិភពលោក

បានផុស

នៅ

តំណាងប្រទេសជាង ៦0 មកពីប្រទេសចិន ប្រេស៊ីល អាហ្វ្រិកខាងត្បូង កម្ពុជា និងម៉ាល់តា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូលម៉ូត BRICS+ ស្តីពីការបរិវត្តកម្មម៉ូដនៅក្នុងពិភពលោក ដែ​ល​រៀបចំ​ឡើង​រយៈពេល ៣ ថ្ងៃ នៅ​សាល​ប្រគុំតន្រ្តី​ Zaryadye នា​ទីក្រុង​មូស្គូ​ ប្រទេស​រុស្សី។

ក្នុងចំណោមវាគ្មិនអន្តរជាតិមាន លោក Ryan Drewe Taylor នាយកច្នៃប្រឌិតនៃ Drewe Taylor Designs តំណាងឱ្យកម្មវិធីសប្តាហ៍អ្នកឌីហ្សាញរាជធានីភ្នំពេញ។

ថ្លែងក្នុងវេទិកា “ពីក្រៅបណ្តាញទៅអនឡាញ និងត្រឡប់មកវិញ៖ ទម្រង់នៃការលក់កំពុងនាំមុខគេនាពេលបច្ចុប្បន្ននេះ” លោក Taylor បានលើកឡើងពីបញ្ហាប្រឈមពិសេសរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​រចនា​ម៉ូដតំណាង​ពី​ប្រទេស​កម្ពុជា​បានពន្យល់ថា ខណៈពេលដែលម៉ូដសម្លៀកបំពាក់បានរីកចម្រើនយ៉ាងឆាប់រហ័ស អ្នកឌីហ្សាញក្នុងស្រុកនៅតែតស៊ូប្រឆាំងនឹងម៉ាកយីហោពិភពលោក និងទម្លាប់របស់អ្នកប្រើប្រាស់ដែលចាក់ឫសនៅក្នុងការលក់រាយ ស្រប​ការ​លក់​តាម​អ៊ីនធឺណិត​ភាគច្រើន​ផ្តោត​តែ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

លោកយល់ឃើញ​ថា អ្នកឌីហ្សាញកម្ពុជាមានសក្ដានុពលលេចធ្លោ ប៉ុន្តែ​ការ​រចនា​ម៉ូដភាគច្រើន​​ផ្តោតលើបទពិសោធន៍ និងមនុស្សជាជាងការ​ប្រកួតប្រជែងលើការផលិតទ្រង់ទ្រាយធំ។ វេទិកាដូចជាកម្មវិធីសប្តាហ៍អ្នកឌីហ្សាញរាជធានីភ្នំពេញកំពុងជួយបណ្ដុះបណ្ដាលអ្នកច្នៃប្រឌិតជំនាន់ថ្មី។ លោក Taylor បានបន្ថែម។

កិច្ចប្រជុំកំពូលម៉ូត BRICS+ នៅឆ្នាំនេះ បានទាក់ទាញអ្នកជំនាញជាង ១00 នាក់ និងទស្សនិកជនតាមអ៊ីនធឺណិត ៤ លាននាក់។ ប្រធានបទមានមហិច្ឆតា៖ ធ្វើវិមជ្ឈការខ្សែសង្វាក់ផ្គត់ផ្គង់ ការពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងធានាឱ្យមានលំហូរឥតឈប់ឈរនៃគំនិតថ្មីៗ និងទេពកោសល្យច្នៃប្រឌិត។

នៅក្នុងយុទ្ធនាការសំខាន់ កិច្ចប្រជុំកំពូលបានបង្កើតអង្គការសហព័ន្ធម៉ូដអន្តរជាតិ BRICS (BRICS IFF) ដែលឥឡូវនេះទទួលបានការគាំទ្រពីកម្មវិធីសប្តាហ៍ម៉ូដជាង ៥0 កម្មវិធីទូទាំងពិភពលោក។ ជាមួយប្រទេសចំនួន ៦0 ដែលជាផ្នែកនៃអង្គការសហព័ន្ធរួចហើយ ការប្រមូលផ្តុំនៅឆ្នាំនេះបានបញ្ជាក់សារជាថ្មីអំពីសេចក្តីបំណងប្រាថ្នា ចង់បានគំរូឧស្សាហកម្មប្រកបដោយបរិយាប័ន្នកាន់តែច្រើន និងផ្តោតតិចតួចលើបស្ចិមប្រទេស។ នេះបើតាម​លោក Anton Alikhanov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី។

លោក Anton Alikhanov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបានកត់សម្គាល់ថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទីផ្សារម៉ូដបានកើនឡើងទ្វេដង។ បណ្តាប្រទេស BRICS បានផ្តល់​ឱកាសរយៈពេលវែងសម្រាប់​កសាងទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយភាពធន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម