សេដ្ឋកិច្ច
សហគ្រាសសិរិហ្វាម ដាក់គោលដៅបង្កើនការផលិតទឹកមៀន ទឹកស្វាយ ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក
សហគ្រាសស្ថិតនៅខេត្តបន្ទាយមានជ័យមួយ ដាក់គោលដៅបង្កើនការផលិតទឹកមៀន ទឹកស្វាយកែវរមៀត និងប្រភេទដំណាប់កញ្ចប់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ខណៈប្រជាជនខ្មែរកាន់តែឱ្យតម្លៃផលិតផលក្នុងស្រុកកាន់តែច្រើនឡើងៗ។

លោក អ៊ួន ឈាន ជាម្ចាស់សហគ្រាសសិរិហ្វាម ប្រាប់កម្ពុជាថ្មី ថា សហគ្រាសរបស់លោកកំពុងនឹងត្រៀមដាក់គោលដៅបង្កើនការផលិតភេសជ្ជៈ ចេញអំពីផ្លែមៀន និងស្វាយកែវរមៀតបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

រយៈពេលចុងក្រោយនេះ លោក អ៊ួន ឈាន មើលឃើញថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរ កាន់តែផុសផុលច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងនៅថ្ងៃតាំងពិព័រណ៍ផលិតផលខ្មែរ រយៈពេល៣ថ្ងៃ កន្លងទៅ លោក អ៊ួន ឈាន សង្កេតឃើញថា ប្រជាជនខ្មែរ បានបង្ហាញនូវស្មារតីរួមមួយក្នុងការគាំទ្រផលិតផលខ្មែរ ដែលនេះអាចចាត់ទុកជាសញ្ញាល្អមួយ សម្រាប់ ម្ចាស់សិប្បកម្ម សហគ្រាស និងរោងចក្រក្នុងស្រុកទាំងអស់អាចមានឱកាសសម្រាប់ការផលិតរបស់ខ្លួន។
ក្រឡេកទៅមើលពីសង្វាក់ផលិតកម្មនៅក្នុងសហគ្រាសសិរិហ្វាមវិញ បច្ចុប្បន្នសហគ្រាសអាចមានសមត្ថភាពផលិតភេសជ្ជៈកែច្នៃជាច្រើនមុខ ដែលកំពុងមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ផលិតផលទាំងនោះមានដូចជា៖ ទឹកមៀន ទឹកស្វាយកែវរមៀត និងដំណាប់ស្វាយ ដំណាប់ម្នាស់ ដែលសុទ្ធសឹងតែផលិតកើតចេញពីដំណាំរបស់កសិករនៅស្ថិតនៅខេត្តបន្ទាយជ័យ និងខេត្តប៉ៃលិន។



លោក អ៊ួន ឈាន បានបញ្ចាក់ដែរថា នៅឆ្នាំបន្តបន្ទាប់ សហគ្រាសសិរិហ្វាម ក៏នឹងគ្រោងទិញផ្លែមៀន និងស្វាយកែវរមៀតពីកសិករឱ្យបានក្នុង១ឆ្នាំ ១០០តោន ដើម្បីយកមកកែច្នៃធ្វើភេសជ្ជៈដែលមានស្ដង់ដាត្រឹមត្រូវ ដើម្បីដាក់លក់នៅលើទីផ្សារ ផងដែរ។
យ៉ាងណាមិញ ម្ចាស់សហគ្រាសរូបនេះ បានឱ្យដឹងទៀតដែរថា នៅពេលខាងមុខនេះ សហគ្រាសសិរិហ្វាមរបស់លោក ក៏នឹងគ្រោងបង្កើតរូបមន្តថ្មីបន្ថែមទៀត នោះគឺទឹកលម៉ើ និងទឹកត្រយ៉ូងចេក ដែលផលិតផលថ្មី២មុខនេះ នឹងមានការគាំទ្រដូចទៅនឹងភេសជ្ជៈដែលសហគ្រាសផលិតបានកន្លងមក ផងដែរ។
គួរឱ្យដឹងថា សហគ្រាសសិរិហ្វាម ជាសហគ្រាសកែច្នៃផ្លែឈើក្នុងស្រុកមួយ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០២២។ បច្ចុប្បន្នសហគ្រាសមានទីតាំងស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕



អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


