Connect with us

ព័ត៌មានអន្ដរជាតិ

ការលក់រថយន្ត​ BYD ធ្លាក់ចុះជិត ៦% ខែមុន ដោយការប្រកួតប្រជែងទីផ្សារក្នុងស្រុកខ្លាំង

បានផុស

នៅ

ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បាន​ធ្លាក់ចុះប្រចាំខែជាលើកដំបូង​នៅ​រាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៤​ ចំពេលដែល​ការប្រកួតប្រជែងតម្លៃនៅទីផ្សារក្នុងស្រុក​បន្តតឹងតែងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ប្រចាំខែរបស់ BYD ដែលចេញផ្សាយកាលពីពុធ បាន​បង្ហាញថា នៅខែកញ្ញា ក្រុមហ៊ុនបាន​លក់រថយន្តប្រមាណ ៣៩៣ ០៦០ គ្រឿង ដែលនេះបង្ហាញពីការធ្លាក់ចុះ ៥,៨៨ ភាគរយ។

របាយការណ៍ «អវិជ្ជមាន» នេះ ចេញផ្សាយឡើងក្រោយ​ក្រុមហ៊ុន BYD បាន​កាត់ការព្យាករកំណើនលក់របស់ខ្លួនរហូតដល់ ១៦ ភាគរយ មកត្រឹម ៤,៦ លាន​គ្រឿង​ នៅឆ្នាំនេះ ដោយសារតែការប្រកួតប្រជែងតម្លៃខ្លាំងនៅទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណាក៏ដោយ BYD នៅតែបន្តគ្រប់គ្រងចំណែកទីផ្សារ ដែល​រួមចំណែកប្រមាណ ៥៤ ភាគរយ នៃការលក់រថយន្តអគ្គិសនីសរុបកាលពីខែកញ្ញា។

ក្នុងអត្រាប្រចាំត្រីមាសចន្លោះពីខែកក្កដាដល់ខែកញ្ញា BYD បាន​លក់រថយន្តប្រមាណ ១,១ លាន​គ្រឿង ដោយ​ធ្លាក់ចុះ ២,១ ភាគរយ ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាការធ្លាក់ចុះ​ក្នុងអត្រាប្រចាំត្រីមាសជាលើកដំបូងរាប់តាំងពីត្រីមាសទី២ ឆ្នាំ ២០២០ ​ពោលគឺអំឡុង​វិបត្តិកូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម