ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៤៤៦នាក់ទៀតនៅព្រឹកនេះ ដោយមានអ្នកជាសះស្បើយ ៩៨០ នាក់ និងស្លាប់ចំនួន ៦ នាក់។ បើផ្អែកលើតួលេខអ្នកឆ្លងប្រកាសនៅថ្ងៃនេះមានការថយចុះ ២៦ នាក់ ខណៈទិន្នន័យរបស់ក្រសួងសុខាភិបាលចេញម្សិលមិលនេះមានអ្នកឆ្លង ៤៧២ នាក់។ យ៉ាងណាមិញ អ្នកជំងឺជាសះស្បើយចេញពីមន្ទីរពេទ្យមានរហូតដល់ ៩៨០ នាក់ ជាចំនួនដ៏ច្រើនដែលជួយសម្រាលបន្ទុកការព្យាបាលនៅតាមមន្ទីរពេទ្យ។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានចំនួនអ្នកឆ្លងសរុប ២១...
ពលរដ្ឋនៅរដ្ឋ Ohio សហរដ្ឋអាមេរិកនឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់១លានដុល្លារអាមេរិកដែលមានចំនួន៥រង្វាន់សម្រាប់អ្នកដែលបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងមានឈ្មោះផ្សងសំណាង។ ដំណឹងនេះត្រូវបានប្រកាសនៅថ្ងៃពុធដោយរដ្ឋ Ohio ដែលបានក្លាយជាវិធីទាក់ទាញមនុស្សឲ្យទៅចាក់វ៉ាក់សាំងគួរឲ្យចាប់អារម្មណ៍មួយ។ លោក Mike DeWine អភិបាលរដ្ឋបានឲ្យដឹងថា សម្រាប់គម្រោងផ្សងសំណាងនេះនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ដែលរដ្ឋនឹងធ្វើការចាប់រង្វាន់រាល់មួយសប្តាហ៍ម្តងសម្រាប់មនុស្សធំពេញវ័យដែលបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩យ៉ាងហោចណាស់១ដូស។ ការចាប់ឆ្នោតផ្សងសំណាងនឹងធ្វើឡើយរយៈពេល៥ដង ដែលក្នុងមួយដង ចាប់មួយរង្វាន់៕ ប្រែសម្រួល៖ វីរបុត្រប្រភព៖ ABC
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម វង សូត ...
គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបជិត២លាននាក់ (១,៩៣៩,៧៧៣)។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ៕ អត្ថបទ៖ ឡេង ដេត
តួលេខការឆ្លងនៅរាជធានីភ្នំពេញនៅព្រឹកនេះ ក្រសួងសុខាភិបាលមិនទាន់ចេញរបាយការណ៍ផ្លូវការនៅឡើយទេ។ តែយោងតាមប្រភពចំនួនពីរបង្ហាញស្ថានភាពការរាលដាលនៅរាជធានីភ្នំពេញមានសញ្ញាញល្អ ពីការធ្លាក់ចុះចំនួនអ្នកឆ្លងថ្មី។ ប្រភពពីអនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានឲ្យដឹងថា តួលេខអ្នកឆ្លងកូវីដនៅរាជធានីភ្នំពេញបានបន្តធ្លាក់ចុះក្នុងរយៈពេល ២៤ ម៉ោង។ បន្ថែមពីប្រភពខាងលើ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ដោយប្រាប់ពីតួលេខអ្នកឆ្លងទៀតផង។បើតាមមន្រ្តីជាន់ខ្ពស់នៅសាលាក្រុងភ្នំពេញរូបនេះ គិតត្រឹមម៉ោង ៩:០០នាទីយប់ ថ្ងៃទី ១២ ខែឧសភា រាជធានីភ្នំពេញរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលតួលេខធ្លាក់ចុះយ៉ាងគំហុក។ ទិន្នន័យជាក់លាក់យ៉ាងណា រង់ចាំរបាយការណ៍របស់ក្រសួងសុខាភិបាលដែលនឹងចេញផ្សាយនៅពេលបន្តិចទៀតនេះ៕ អត្ថបទ៖ Dy...
វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន បានធ្វើឲ្យទីក្រុងមួយ របស់ប្រទេសប្រេស៊ីល ជួបជុំគ្នាដោយមិនចាំបាច់ពាក់ម៉ាស និងបង្កើតជាទីកន្លែង ដោយមិនភ័យខ្លាច សម្រាប់រោគរាតត្បាត។ នេះបើយោងតាម សារព័ត៌មានជប៉ុន បានរាយការណ៍ ។ សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា នៅក្នុងទីក្រុង Serrana ដែលធ្វើដំណើរ ចម្ងាយប្រហែល ៤...
នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា...