ព័ត៌មានជាតិ
អាជ្ញាធរឃាត់រថយន្ត០២គ្រឿង និងមនុស្ស០៤នាក់ពីបទលួចដឹកកូនគ្រែងឈាម ដោយគ្មានលិខិតអនុញ្ញាត
វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំងអ/ហស្រុកព្រៃនប់ ចំនួន០៨នាក់ ដឹកនាំដោយលោក អនុសេនីយឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលកំពុងសោម ដឹកនាំដោយលោក ឯម ភា នាយរងខណ្ឌ រដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម បានធ្វើការឃាត់រថយន្តចំនួន ០២គ្រឿង និងមនុស្សចំនួន០៤នាក់ សង្ស័យពាក់ព័ន្ធករណីលួចដឹកកូនគ្រែងឈាមដោយគ្មានលិខិតអនុញ្ញាតច្បាប់ ស្ថិតនៅចំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះអាជ្ញាធរបានឃាត់ រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AD-៥៩៧៤ ម្ចាស់ឈ្មោះ ១/ឈ្មោះ ឈិន ជិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិថ្មរស ឃុំថ្មរស ស្រុកបុទុមសាគរ ខេត្តកោះកុង។២/ឈ្មោះ ពេជ្រ លី ប្រុស អាយុ២៥ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិថ្មរស ឃុំថ្មរស ស្រុកបុទុមសាគរ ខេត្តកោះកុង។
និងរថយន្តម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ២Q-៨៦៦៤ ម្ចាស់ឈ្មោះ ១/ឈ្មោះ តឹក សុខុម ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ ២/ឈ្មោះ ម៉េង សុធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

វត្ថុតាង ឃាត់បានចំនួន៦០០០គីឡូក្រាម ត្រូវបានក្រុមការងារយកទៅប្រលែងនៅក្នុងតំបន់សហគមន៍ព្រៃនប់ទី២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បច្ចុប្បន្ន កម្លាំងជលផលបានអោយអ្នកដឹកជញ្ជូនទាំងបួនអ្នកខាងលើធ្វើកិច្ចសន្យា និងរក្សាទុករថយន្តដើម្បីអោយម្ចាស់កូនគ្រែង ចូលខ្លួនមកដោះស្រាយ។


អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C