ក្រុមកីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ (Freestyle) កម្ពុជា ដែលត្រូវចេញទៅប្រកួតក្នុងកម្មវិធីប្រកួតហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក WFFA Pulse Jakarta 2025 នៅប្រទេស ឥណ្ឌូណេស៊ី នឹងធ្វើដំណើចេញពីប្រទេស កម្ពុជា នៅថ្ងៃស្អែកនេះ
គ្រូប្រដាល់ជើងចាស់លោក អេ ភូថង ចង់ឲ្យ ធឿន ធារ៉ា សងសឹកដៃគូចាស់កីឡាករ RUSLAN NAGIYEV ដែលឈ្នះនៅទឹកទី១ ប៉ុន្តែប៉ះគ្នាជាថ្មីសុំវាយបែបលក្ខណៈហ្គង់ធំ ចំនួន ៥ទឹកវិញម្ដង។
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវបើកយុទ្ធនាការ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានក្លិបអាស៊ីកម្រិតទី ៣ ប្រចាំតំបន់ខាងកើត AFC Challenge League ក្នុងខែ តុលា ឆ្នាំ ២០២៥ នេះ
អតីតគ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez ចង់ទទួលយកការងារដឹកនាំក្លិបបិសាចក្រហម Manchester United ក្នុងករណីប្រសិនបើគ្រូបង្វឹកបច្ចុប្បន្នលោក Ruben Amorim ត្រូវបណ្តេញចេញពីតំណែង។
លោក Pep Muñoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ត្រូវបានក្លិប Shenzhen Peng City របស់លីគកំពូលចិនចែកផ្លូវគ្នាកាលពីថ្ងៃទី៣០ ខែកញ្ញា
មោទកភាពមួយក្នុងវិស័យកីឡានៅកម្ពុជា ដោយមានកីឡាការិនី សំ ថារ័ត្ន បានជាប់ឈ្មោះជាបេក្ខភាពត្រូវប្រកួតប្រជែងកម្មវិធី WOMEN OF THE FUTURE of Southeast Asia 2025 ដែលរៀបចំឡើងដោយស្ថានទូតអង់គ្លេស។
ការប្រកួតបាល់ទះជើងឯកពិភពលោក FIVB Men's Volleyball World Championship ២០២៥ បានបញ្ចប់ជាផ្លូវការ ដោយក្រុមជម្រើសជាតិ អ៊ីតាលី ក្លាយជាម្ចាស់ជើងឯក