Connect with us

កូវីដ-១៩

ភស្តុតាងច្បាស់ៗ វីរុសបំប្លែងខ្លួនឥណ្ឌា អាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្នបាន

បានផុស

នៅ

ក្រុមគ្រូពេទ្យនៅជួរមុខបានអះអាងថា វីរុសបំប្លែងខ្លួន B.1.617 គឺជាមេរោគ កំពុងបង្កឲ្យមានរលកទី២ ដែលបានបណ្តាលឲ្យមានការឆ្លងថ្មីរាប់ម៉ឺនករណីក្នុងមួយថ្ងៃ ហើយបានធ្វើឲ្យប្រទេសនេះ ខ្វះខាតអុកស៊ីសែននិងគ្រែមន្ទីរពេទ្យ។

ការសិក្សាអំពីឥទ្ធិពលរបស់វីរុសឥណ្ឌានេះ គឺដើម្បីរកឲ្យឃើញថាតើ វាពិតជាអាចយកឈ្នះអង់ទីគ័រមែនឬអត់ ហើយក្រុមអ្នកវិទ្យាសាស្ត្រត្រូវពឹងផ្អែកលើការសិក្សាមន្ទីរពិសោធន៍ និងចំណេះដឹងអំពីមេរោគដទៃទៀត។

កំឡាយមេរោគ E484Q ដែលត្រូវបានរកឃើញនៅក្នុងវីរុសបំប្លែងខ្លួនឥណ្ឌា គឺស្រដៀងទៅនឹងអ្វីដែលគេរកឃើញនៅក្នុងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងនិងប្រេស៊ីលឈ្មោះ E484K ដែលអាចជួយឲ្យវីរុសគេចផុតពីអង់ទីគ័រ។

យោងតាមការវិភាគដោយ ទីប្រឹក្សាកំពូលផ្នែកវិទ្យាសាស្រ្ត របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ត្រូវបានគេគិតថា ធ្វើឲ្យវ៉ាក់សាំងធ្លាក់ចុះប្រសិទ្ធភាពប្រហែល៣០ភាគរយ ប៉ុន្តែគេមិនទាន់ច្បាស់ទេថាតើវាមានឥទ្ធិពលអ្វីលើ ជំងឺធ្ងន់ធ្ងរ។ វីរុសបំប្លែងខ្លួនប្រេស៊ីល P.1 ក៏ត្រូវបានគេគិតថា ធ្វើឲ្យវ៉ាក់សាំងចុះខ្សោយផងដែរប៉ុន្តែមិនច្បាស់អំពីចំនួននោះទេ។

សាស្រ្តាចារ្យ Sharon Peacock នៃសេវាសុខភាពសាធារណៈអង់គ្លេស បានអះអាងថា មានភស្តុតាងជាក់លាក់អំពីឥទ្ធិពលរបស់កំឡាយមេរោគ E484Q លើភាពស៊ាំនិងវ៉ាក់សាំង។

ភស្ដុតាងរឹងមាំបំផុតរហូតមកដល់ពេលនេះ គឺបានមកពីការសិក្សារបស់ ក្រុមប្រឹក្សានៃវិទ្យាស្ថានជាតិស្រាវជ្រាវវេជ្ជសាស្ត្រស្តីពីវីរុស ក្នុងទីក្រុង Pune នៅរដ្ឋ Maharashtra។

Racing the virus: Why tweaking vaccines to fight variants won't be simple |  The Japan Times

ក្រុមអ្នកស្រាវជ្រាវ បានដាក់ឈាមរបស់អ្នកដែលចាក់វ៉ាក់សាំង Covaxin របស់ប្រទេសឥណ្ឌាហើយ ទៅនឹងវីរុសបំប្លែងខ្លួន B.1.617 ហើយវាស់បរិមាណអង់ទីគ័រដែលផលិតឡើង។ ពួកគេបានប្រៀបធៀបវាទៅនឹងវីរុស Kent របស់អង់គ្លេស។

នៅទីបំផុត វ៉ាក់សាំងបានធ្វើការយ៉ាងល្អជាមួយវីរុស Kent ចំណែកវីរុស B.1.617 មិនធ្វើឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មន្ទីរពេទ្យក្លាយជាសមរភូមិប្រយុទ្ធ! វីដេអូ ពលរដ្ឋឥណ្ឌានាំគ្នាវាយគ្រូពេទ្យ ព្រោះខឹងមិនព្យាបាលសាច់ញាតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៣៣ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៣៧ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម