Connect with us

កូវីដ-១៩

ក្រុមហ៊ុនល្បីឈ្មោះមួយចេញមុខអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចយកឈ្នះវីរុសបំប្លែងខ្លួនឥណ្ឌា

បានផុស

នៅ

សហស្ថាបនិកក្រុមហ៊ុន BioNTech លោក Ugur Sahin កាលពីថ្ងៃពុធទី២៨ខែមេសាបានបង្ហាញនូវទំនុកចិត្តថា វ៉ាក់សាំងដែលក្រុមហ៊ុនរបស់លោកបានបង្កើតរួមគ្នា ជាមួយក្រុមហ៊ុន Pfizer គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា។

BioNTech CEO Ugur Sahin Reveals Biggest Challenge After Covid Vaccine Gets  US Nod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sahin និយាយថា “យើងកំពុងសាកល្បងជាមួយវីរុសបំប្លែងខ្លួនឥណ្ឌា ប៉ុន្តែវីរុសនេះមានកំឡាយច្រើនដែលយើងបានធ្វើតេស្តរួចមកហើយ ហើយវ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាពប្រឆាំងនឹងវា ដូច្នេះខ្ញុំជឿជាក់”។

លោកបានបន្ថែមថា “វ៉ាក់សាំងនេះត្រូវបានផលិតឡើងជាមួយភាពឆ្លាតវៃ ហើយខ្ញុំជឿជាក់ថា ប្រសិទ្ធភាពនឹងមាន ហើយប្រសិនបើយើងត្រូវពង្រឹងកម្លាំងម្តងទៀតនោះ យើងនឹងធ្វើវាប៉ុន្តែខ្ញុំមិនបារម្ភទេ”។

ប្រទេសឥណ្ឌា កំពុងប្រឈមនឹងករណីថ្មីនិងការស្លាប់កាន់តែខ្លាំងឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយការភ័យខ្លាចថា វីរុសបំប្លែងខ្លួនអាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតឡើង។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុសកូវីដ-១៩បំប្លែងខ្លួន B1617 ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌានេះ គឺត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងតិច១៧ហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ WHO ទទួលស្គាល់កូវីដបំប្លែងខ្លួន ឥណ្ឌា ពិតជាអាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន ហើយបានបន្ថែមវ៉ារ្យ៉ង់នេះក្នុងបញ្ជីវីរុសរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៣៨ នាទីutes មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៥៤ នាទីutes មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ១ ម៉ោង មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

Sokha Hotels

ព័ត៌មានពេញនិយម