កូវីដ-១៩
ខេត្តកណ្តាលឃាត់មនុស្ស៣២នាក់ល្មើសបម្រាមរដ្ឋាភិបាល
អាជ្ញាធរខេត្តកណ្តាលបានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៣២នាក់ស្រី១៩នាក់ដែលល្មើសនឹងបម្រាមរដ្ឋាភិបាលក្នុងកំឡុងពេលបិទខ្ទប់នៅក្រុងតាខ្មៅនៃខេត្តកណ្តាល។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឱ្យដឹងនៅរសៀលថ្ងៃទី០៣ឧសភានេះថា រហូតមកដល់ពេលនេះរដ្ឋបាលខេត្តកណ្តាលបានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៣២នាក់ មានស្រី១៩នាក់ដែលល្មើសនឹងបម្រាមរដ្ឋាភិបាលក្នុងកំឡុងពេលបិទខ្ទប់នៅក្រុងតាខ្មៅនៃខេត្តកណ្តាល។

លោក គ្រុយ ម៉ាឡែន បានបន្តថា ក្នុងចំណោមអ្នកល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលចំនួន៣២នាក់នោះ ក្នុងនោះមនុស្សចំនួន៨នាក់ មានស្រី១នាក់បានបញ្ជួនសំណុំរឿងទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ អប់រំណែនាំឱ្យត្រឡប់ទៅលំនៅដ្ឋានវិញចំនួន២៤នាក់មានស្រី១៨នាក់ និងបានពិន័យប្រាក់អន្តរកាលបានចំនួន៣០លានរៀល។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលបានបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលចំនួន១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហើយបានបន្តបិទរយៈពេលមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
បើតាមក្រសួងសុខាភិបាលគិតត្រឹមព្រឹកថ្ងៃទី0៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១,២១២នាក់ អ្នកជាសះស្បើយចំនួន៤៨៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៧២៣នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


