Connect with us

កូវីដ-១៩

ក្រសួង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចំនួន​២​នាំចូល​និង​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូវីដ​-១៩

បានផុស

នៅ

​​ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន២ នាំចូលនិង​ធ្វើការ​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូ​វីដ-១៩ (Rapid Test) នៅ​ទូទាំងប្រទេស​ខណៈ​តម្រូវ​ការប្រើប្រាស់​ការធ្វើ​តេស្ត​រហ័ស​នេះ​មានការ​កើនឡើង​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ ដើម្បីឱ្យ​ការប្រើ​ប្រាស់ ឧបករណ៍​តេស្ត​រហ័ស​ទាំងពីរ​ប្រភេទ​នេះ ស្រាវជ្រាវ​រក​អ្នក​វិជ្ជមាន​កូ​វីដ១៩ប្រព្រឹត្តទៅបាន​លឿន និង​ទាន់ពេលវេលា​ទាំង​វិស័យ​រដ្ឋនិង​ឯកជន​ ក្រសួង​បានអនុញ្ញាត​ចុះ​បញ្ជិកា​ចំពោះ​ប្រតិបត្តិ​ករ​ចំនួន​២ គឺ PANBIOM COVID-19 Ag Rapid Test Device របស់​ក្រុមហ៊ុន Abbottដែល​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ឱសថ ឌី ខេ អេស អេ​ច និងប្រតិបត្តិ​ករ​ឈ្មោះ SARs-Cov2 Rapid Antigen Test របស់​ក្រុមហ៊ុន Rocheដែល​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ឱសថ ហ្សូ​អេ​លី​ហ្គ ហ្វា​ម៉ា អេ​ល ធីឌី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បញ្ជាក់ថា​ ប្រតិករ​ទាំងពីរ​នេះ​មានការ​អនុញ្ញាតឱ្យ​ប្រើប្រាស់​ពី​គណៈកម្មការ​អន្ត​រ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​បាន​ឆ្លងកាត់​ការសាកល្បង និង​វាយតម្លៃ​របស់​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ក្រសួងសុខាភិបាល​បាន​កំពុង​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​នេះដែរ​។​

ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូ​វីដ​១៩​នេះ​អាចមាន​សមត្ថភាព​ធ្វើតេស្ត​ដឹង​លទ្ធផល​កូ​វីដ​១៩​ក្នុង​រយៈ ពេល​១៥​នាទី​បុគ្គល​ណា​ម្នា​ក់មាន​វិជ្ជមាន ​ឬ​អវិជ្ជមាន​កូ​វីដ​១៩​ ដែល​បាន​ជួយ​ដល់​ក្រសួងសុខាភិ បាល​ក្នុងការ​ទប់ស្កាត់​ ឬ​អាច​កាត់ផ្តាច់​ការចម្លង​មេរោគ​កូ​វីដ​១៩ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​បាន​យ៉ាង​ឆាប់រហ័ស​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២៤ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

Sokha Hotels

ព័ត៌មានពេញនិយម