កូវីដ-១៩
អាចារ្យឥណ្ឌាអះអាងថា កូវីដ កើតឡើងដោយសារ “ព្រះខឹង”
ស្របពេលដែលករណីជំងឺកូវីដ-១៩ ទូទាំងប្រទេសនៅតែបន្តកើនឡើងនោះ ការរំលោភបំពានវិធានការដ៏ធំធេងមួយ ត្រូវបានគេមើលឃើញនៅក្នុងទីក្រុង Sanand នៃរដ្ឋ Gujarat កាលពីថ្ងៃអង្គារ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីរាប់ពាន់នាក់បានចូលរួមពិធីជួបជុំសាសនាមួយ ដើម្បីថ្វាយទឹកនៅឯប្រាសាទ Baliyadev។
ការប្រមូលផ្តុំទ្រង់ទ្រាយធំនេះបានកើតឡើង បន្ទាប់ពីអាចារ្យក្នុងស្រុកម្នាក់អះអាងថា ជំងឺកូវីដ-១៩ គឺកើតឡើងដោយសារតែ “ព្រះខឹង”។ បន្ទាប់ពីការអះអាងរបស់អាចារ្យម្នាក់នេះ ប្រជាជនបានប្រមូលផ្តុំហើយធ្វើពិធី ដើម្បីកម្ចាត់ជំងឺកូវីដ-១៩។

អ្វីដែលគេកត់សម្គាល់នោះគឺថា ពួកគេទាំងនោះ បានចូលរួមពិធីដោយគ្មាននរណាពាក់ម៉ាស់ឡើយ។
ប៉ូលិសបានចាប់ផ្តើមធ្វើសកម្មភាព បន្ទាប់ពីវីដេអូនៃក្បួនដង្ហែបែបសាសនានេះ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។

វីដេអូឃ្លីបនៃព្រឹត្តិការណ៍នេះ បានបង្ហាញស្ត្រីរាប់ពាន់នាក់ ដើរទូលក្អមដាក់ទឹកអម្រឹត ឆ្ពោះទៅប្រាសាទ Bailyadev។ បុរសមួយចំនួន បានយកក្អមទាំងនេះ ឡើងទៅកំពូលប្រាសាទហើយចាក់ទឹកអម្រឹត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Republic World
ចុចអាន៖ កាន់តែធ្ងន់! ត្រឹមមួយរដ្ឋ ឥណ្ឌាមានគ្រូពេទ្យរហូតដល់ ៥០០នាក់ទៅហើយ ឆ្លងកូវីដ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


