កូវីដ-១៩
អំណោយរបស់សម្តេចតេជោ បានទៅដល់ដៃប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ក្នុងភូមិដើមចាន់
អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទៅដល់ដៃប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម ចំនួន១៤០គ្រួសារ។
យោងតាមសេចក្តីរាយការណ៍ពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៧ ខែឧសភានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយរបស់សម្តេចតេជោ យកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលស្ថិតនៅក្រោយយឿត្រី ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



លោក យ៉ិន វុធ បន្តថាទីតាំងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋប្រមាណ៩៨នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបានឆ្លងពីសពលោកតា ឈ្មោះ ស៊ិន ម៉ៅ អាយុ៧៣ឆ្នាំ ដែលបានមរណភាពកាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅ។




ក្នុងពេលប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហមនេះ លោក ចេង មុនីរ៉ា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភពីការកង្វះស្បៀងអាហារឲ្យសោះ ព្រោះអំណោយរបស់សម្តេចតេជោ បានផ្តល់ជូនជាបន្តបន្ទាប់ស្ថិតនៅពេញឃ្លាំង ហើយអ្វីដែលសម្តេចតេជោ លោកចង់បាន គឺសុំឲ្យបងប្អូនត្រូវថែរក្សាសុខភាពគ្រប់ៗគ្នា ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ៣កុំ ៣ការពារគ្រប់វិនាទី៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី