កូវីដ-១៩
ស្ថានភាពនឹងទៅជាយ៉ាងណា? ឥណ្ឌា ត្រៀមប្រារព្ធពិធីបុណ្យសាសនាមួយទៀត
ខណៈការកើនឡើង នៃករណីឆ្លងជំងឺកូវីដ ១៩ និងមុនពេលពិធីបុណ្យ Eid al-Fitr រដ្ឋបាលនៅរដ្ឋ Jammu និងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃអាទិត្យបានបន្ថែម ការបិទខ្ទប់រយៈពេលមួយសប្តាហ៍ទៀត ។
ពិធីបុណ្យ Eid al-Fitr ជាប្រារព្ធធ្វើឡើង ដើម្បីបិទបញ្ចប់នៃបុណ្យរ៉ាម៉ាដន ដែលជាខែបួស និងការតមអាហារ របស់អ្នកកាន់សាសនាឥស្លាម ហើយវាមានរយៈពេល រហូតដល់ ២៩ ទៅ ៣០ ថ្ងៃ ក៏ត្រូវបានប្រារព្ធ នៅក្រោមការបិទខ្ទប់ កាលពីឆ្នាំមុនផងដែរ ។

អាជ្ញាធរបាននិយាយថា បម្រាមគោចរដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់នៅម៉ោង ៧ ព្រឹកថ្ងៃទី ១០ ខែឧសភានេះ ត្រូវបានបន្តរហូតដល់ថ្ងៃទី ១៧ ខែឧសភា ។
នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បាននិយាយថា “ការបន្តបិទខ្ទប់នៅតែមានប្រសិទ្ធិភាព នៅគ្រប់ ២០ ស្រុកក្នុងតំបន់ ។ បម្រាមគោចរ នឹងនៅតែដាក់តឹងរ៉ឺង លើកលែងតែសេវាកម្មចាំបាច់មួយចំនួន ខណៈពេលដែលការជួបជុំ សម្រាប់ពិធីអាពាហ៍ពិពាហ៍ ត្រូវបានកាត់បន្ថយមកត្រឹម ២៥ នាក់ប៉ុណ្ណោះ” ។

កាលពីថ្ងៃទី ២៩ ខែមេសា រដ្ឋបាលរដ្ឋ Jammu និងតំបន់កាស្មៀរបានប្រកាសពី ការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដោយមានតែសេវាកម្មចាំបាច់ដូចជា កន្លែងលក់អាហារ និងមន្ទីរពេទ្យប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឲ្យធ្វើប្រតិបត្តិការ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២២ លានករណី និងមានអ្នកស្លាប់ចំនួន ២៤៦,១៤៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


