កូវីដ-១៩
អាជ្ញាធរខេត្តឧត្តរមានជ័យចុះសិក្សា និងកំណត់ទីតាំងឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារកូវីដ១៩
ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១ លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោងបានអញ្ជើញចូលរួម និងអមដំណើរឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលបានដឹកនាំក្រុមការងារចុះសិក្សា និងកំណត់ទីតាំងសម្រាប់ត្រៀមរៀបចំជាឈាបនដ្ឋាន ដើម្បីជាការត្រៀមបម្រុងក្នុងការបូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ (COVID-19)។

ការចុះសិក្សាទីតាំងទីមួយ នៅក្នុងបរិវេណវត្តដីថ្មី ស្ថិតនៅក្នុងភូមិគោករំដួល សង្កាត់សំរោង ទីតាំងទីពីរ នៅវាលកប់សព ស្ថិតនៅភូមិថ្មី សង្កាត់កូនគ្រៀល និងទីតាំងទីបី ស្ថិតនៅបរិវេណវត្តចំប៉ានួនស្រីក្បាលស ស្ថិតនៅភូមិក្តុល សង្កាត់កូនគ្រៀល ដែលទីតាំងបីខាងលើនេះ ស្ថិតនៅក្នុងសិក្សារបស់ក្រុមការងារ និងការសម្រេចឯកភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរចុះសិក្សានេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារ បានវេរប្រគេនបច្ច័យដល់ព្រះភិក្ខុសង្ឃគង់នៅវត្តចំប៉ានួនស្រីក្បាលស ដើម្បីប្រគេនព្រះសង្ឃប្រើប្រាស់តាមការគួរ៕

អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


