Connect with us

កូវីដ-១៩

ជាក្ដីសង្ឃឹម! ក្រោយ WHO ទទួលស្គាល់វ៉ាក់សាំង Sinopharm ឲ្យប្រើប្រាស់ជាផ្លូវការ ចិន ត្រៀមផ្ដល់ ១០ លានដូសទៅគម្រោង COVAX

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងប្រកាន់ខ្ជាប់ នូវពាក្យសំដីរបស់ខ្លួន និងបន្តលើកកម្ពស់ ការទទួលបានវ៉ាក់សាំង ការពារជំងឹកូវីដ ១៩ ក៏ដូចជាផ្ដល់វ៉ាក់សាំង ទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិនបានប្រកាសថា នឹងផ្តល់វ៉ាក់សាំងចំនួន ១០ លានដូស ដល់គម្រោង COVAX សម្រាប់ប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយកំពុងធ្វើការប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) លើប្រធានបទនេះ ។

WHO បានផ្តល់ការយល់ព្រម លើការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនចិន Sinopharm កាលពីថ្ងៃសុក្រសប្តាហ៍មុន ។

ទន្ទឹមនោះ វ៉ាក់សាំងមួយទៀត របស់ក្រុមហ៊ុន Sinovac ក៏ត្រូវបាន WHO ទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ចំពោះមនុស្សពេញវ័យ អាយុក្រោម ៦០ឆ្នាំប្រាកដមែន ប៉ុន្តែវានៅខ្វះទិន្នន័យគុណភាព ស្តីពីហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ វ៉ាក់សាំង Sinopharm របស់ ចិន ត្រូវបាន WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាផ្លូវការ

ចុចអាន ៖ ទីបំផុត WHO ទទួលស្គាល់ថា វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាពមែន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម