Connect with us

កូវីដ-១៩

ហេតុអ្វីអ្នកចាក់វ៉ាក់សាំងកូវីដ-១៩មានប្រតិកម្មខុសគ្នា?

បានផុស

នៅ

វេជ្ជបណ្ឌិត​​ឯកទេសភាព​ស៊ាំបកស្រាយថា មូលហេតុដែលមនុស្សម្នាក់ៗលេចចេញប្រតិកម្មមិនដូចគ្នាក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសារកត្តាភាពស៊ាំ និងកត្តា​សុខភាពរួម​ផ្សំ​មួយ​​ចំនួន​​ទៀត។​

មនុស្ស​ជា​ច្រើន​ដែល​បាន​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩​​រួច ​តែងតែកើត​មាន​​​​​​អាការ​​ផ្សេង​ៗ​​ដូច​ជា​ ក្តៅ​ខ្លួន ឈឺ​​ក្បាល ​​អស់​កម្លាំង​ ចង់​ក្អួត​ ឬហើមដៃជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​សុខភាព​និយាយ​ថា ផល​រំខាន​ទាំង​នោះ​សុទ្ធតែបង្ហាញ​ពីមុខងារប្រព័ន្ធ​ភាព​ស៊ាំ​​​ដែលកំពុង​ធ្វើកា​​របស់​ខ្លួន និង​ស្វែង​យល់​ពី​របៀប​​​ប្រយុទ្ធ​ប្រឆាំង​នឹង​​​កូវីដ-១៩។

យ៉ាងណាមិញ​ ​ប្រតិកម្ម​ក្រោយទទួលឥទ្ធិពលវ៉ាក់សាំង មនុស្សម្នាក់ៗរមែងកើតមានប្រតិកម្មខុសគ្នា។ តើវាបណ្ដាលមកពីមូលហេតុអ្វី?

យោង​តាម​ការដកស្រង់សម្ដីពីលោកវេជ្ជបណ្ឌិត Chris Thompson អ្នក​​ឯកទេសភាព​ស៊ាំ​​និង​ជា​សាស្ត្រាចារ្យ​​ផ្នែក​ជីវវិទ្យា​នៅ​សាកល​វិទ្យាល័យ Loyola University Maryland សហរដ្ឋអាមេរិកមានប្រសាសន៍​ថា មនុស្ស​​មាន​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​ បណ្តាល​មក​ពី​កត្តាសុខភាព អាយុ ភេទ ពេលវេលាចាក់ថ្នាំ (រដូវកាល) ភាព​​ស៊ាំ​ដែល​មាន​ស្រាប់ ហ្សែន ចំណី​អាហារ បរិយាកាស និង​ការ​ប្រើ​ឱសថ​ជា​ដើម។

បន្ថែម​ពី​លើនោះ អ្នក​ដែល​​ធ្លាប់​មាន​ជំងឺ​​កូវីដ-១៩ ទំនង​ជា​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ចំពោះ​វ៉ាក់សាំង​។ ការ​សិក្សា​មួយ​លើក​ឡើង​ថា​ ចំពោះ​អ្នក​ដែល​ធ្លាប់​ឆ្លង​វីរុស SARS-CoV-2 អាចមាន​ប្រតិកម្ម​រហូតដល់ ៧ ថ្ងៃ​ បើ​ប្រៀបធៀប​ទៅ​នឹង ​អ្នក​ដែល​មិន​ធ្លាប់ឆ្លង​ជំងឺ​កូវីដគឺពួកគេមានផលរំខានតែពីរបីថ្ងៃប៉ុណ្ណោះ។

ថ្វីត្បិតប្រព័​ន្ធ​ភាព​​ស៊ាំរបស់​មនុស្ស​ប្រតិកម្ម​ដោយ​វិធី​ផ្សេង​​​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ប្រតិកម្មឆ្លើយ​តប​ខ្លាំង​ចំពោះ​ការ​ចាក់វ៉ាក់សាំង ឯអ្នកខ្លះប្រតិកកម្មតិច និងខ្លះទៀតគ្មានប្រតិកម្មសោះតែម្ដងក៏ដោយ វាមិន​សំខាន់នោះទេ វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពនិងដំណើរការចំពោះអ្នកដែលបានចាក់គ្រប់គ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline/Health

ចុចអាន៖ កុំ​បារម្ភ ទោះ​មាន​ឬ​គ្មាន​អាការ​ទាំង​នេះ​ក្រោយ​ចាក់​វ៉ាក់សាំង ក៏​នៅ​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​រាងកាយ

ចុចអាន៖ ស្វែងយល់​អាការ​ខុស​គ្នា​រវាង​អ្នក​វិជ្ជមាន និង​អវិជ្ជមាន​កូវីដ ក្រោយ​ចាក់​វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៥ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម