ព័ត៌មានអន្ដរជាតិ
ស្វែងយល់អាការខុសគ្នារវាងអ្នកវិជ្ជមាន និងអវិជ្ជមានកូវីដ ក្រោយចាក់វ៉ាក់សាំង
មនុស្សរាប់លានលាននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដរួចមកហើយ ភាគច្រើនពួកគេជួបប្រទះនូវផលប៉ះពាល់តិចតួចនៅថ្ងៃបន្ទាប់ ដូចជាឈឺដៃ ក្ដៅខ្លួនស្រាលៗ ឈឺក្បាលឬអស់កម្លាំង។ ប្រតិកម្មបែបនេះមិនត្រឹមតែជារឿងធម្មតាទេ ហើយក៏លេចឡើងក្នុងរយៈពេលមួយថ្ងៃ រួចបាត់ទៅវិញនាពេលក្រោយ ប៉ុន្តែក៏អាចជាសញ្ញាមួយដែលបង្ហាញថា វ៉ាក់សាំងកំពុងដំណើរការផងដែរ។
នេះជាប្រតិកម្មសម្រាប់មនុស្សធម្មតា ចុះអ្នកដែលវិជ្ជមានកូវីដវិញមានប្រតិកម្មយ៉ាងណា?
ការសិក្សាថ្មីៗនេះបានលើកឡើងថា ចំពោះអ្នកដែលធ្លាប់ឆ្លងវីរុស SARS-CoV-2 អាចត្រូវការវ៉ាក់សាំង mRNA មួយដូសប៉ុណ្ណោះ ព្រោះពួកគេចាប់ផ្ដើមផលិតអង្គបដិប្រាណក្នុងបរិមាណច្រើនប្រឆាំងនឹងវីរុសបន្ទាប់ពីចាក់ដំបូង ។

ការស្រាវជ្រាវមួយបានប្រៀបធៀបភាពញឹកញាប់នៃប្រតិកម្ម បន្ទាប់ពីចាក់វ៉ាក់សាំង Pfizer ឬ Moderna ក្នុងចំណោមមនុស្ស ២៣១ នាក់ ដែលធ្លាប់ធ្វើតេស្តវិជ្ជមាន SARS-CoV-2 បានរកឃើញថា ពួកគេនឹងបញ្ចេញរោគសញ្ញាដូចជាឈឺចាប់ឬហើមនៅកន្លែងចាក់ថ្នាំ។ ប៉ុន្តែក៏មានប្រតិកម្មខ្លះៗនៃរាងកាយទាំងមូលដូចជាអស់កម្លាំង (៩%) ឈឺក្បាល (៨%) គ្រុនញាក់ ( ៤%) ក្ដៅខ្លួននិងឈឺសាច់ដុំឬឈឺសន្លាក់ជាដើម ភាគច្រើនក្នុងរយៈពេលពីរថ្ងៃដំបូងបន្ទាប់ពីទទួលថ្នាំបង្ការឬអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ។
ទោះយ៉ាងណាប្រមាណជា ១ភាគ៣ នៃអ្នកដែលធ្លាប់មានជំងឺកូវីដ បានរាយការណ៍ថា យ៉ាងហោចណាស់ពួកគេមានប្រតិកម្មស្រាលក្នុងរយៈពេល ៧ ថ្ងៃ បើប្រៀបធៀបទៅនឹង ១៩% នៃអ្នកដែលមិនមានជំងឺកូវីដ ។ ផលរំខានតិចតួចទាំងនោះគឺជាសញ្ញាធម្មតាមួយ ដែលបង្ហាញថា ប្រព័ន្ធភាពស៊ាំកំពុងកើនឡើងនូវការការពារបន្ទាប់ពីចាក់វ៉ាក់សាំង។

វ៉ាក់សាំងបានបង្រៀនប្រព័ន្ធភាពស៊ាំឲ្យស្គាល់និងឆ្លើយតបនឹងធាតុបង្កជំងឺ ដោយណែនាំទម្រង់វីរុសប្រូតេអ៊ីនមេរោគឬការណែនាំហ្សែនសម្រាប់បង្កើតប្រូតេអ៊ីនទាំងនេះចូលក្នុងខ្លួន ដូច្នេះនៅពេលអ្នកជំងឺជួបប្រទះនឹងភ្នាក់ងារបង្ករោគនោះ រាងកាយពួកគេនឹងប្រយុទ្ធប្រឆាំងនឹងវាបានយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖gavi.org
ចុចអាន៖ក្រុមមនុស្សមានជំងឺរ៉ាំរ៉ៃទាំងនេះ ត្រៀមទទួលបានការចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ការពារខ្លួន! ឆ្លងកូវីដ១៩ហើយ អាចមានផលវិបាកច្រើនទៅថ្ងៃក្រោយ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


