Connect with us

កូវីដ-១៩

ប្រជាពលរដ្ឋ ២៥០នាក់ នៅខេត្តព្រះសីហនុ ជាសះស្បើយពីជំងឺកូវីដ ហើយឱ្យទៅផ្ទះ

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៣ ខែឧសភានេះថា អ្នកជំងឺកូវីដ១៩ ចំនួន ២៥០នាក់ បានជាសះស្បើយហើយត្រូវបានអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ។

នៅក្នុងពិធីសំណេះសំណាល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែមានការនឹករឭកសួរនាំតាមរយៈយើងខ្ញុំជាប្រចាំអំពីស្ថានភាពសុខភាព ការដោះស្រាយ និងការព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បានប្រាប់ឱ្យដឹងថា សម្ដេចក៏បានគិតគូរដល់បងប្អូនរងគ្រោះដោយ សារជំងឺកូវីដ១៩ លើក្រុមគ្រួសារអ្នកឆ្លងជំងឺ ក្រុមគ្រួសារកម្មករ កម្មការិនីដែលរងផលប៉ះពាល់ ក្រុមគ្រួសារដែលមានសមាជិកទទួលមរណភាពដោយ​សារជំងឺកូវីដ១៩ ព្រមទាំងគិតគូរដល់ក្រុមគ្រួសារដែលរងឥទ្ធិពលដោយសារការបិទខ្ទប់ ព្រោះការបិទខ្ទប់មិនមែនជាបំណងរបស់យើងទេ ប៉ុន្តែប្រសិនបើយើងមិនធ្វើការបិទខ្ទប់ វាកាន់តែឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍។ 

ដោយសារការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យរបស់យើង ត្រូវបានប្រជាពលរដ្ឋឧទ្ទេសនាមថា ជាយុទ្ធជនអាវសរបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុសុខមាលភាពរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈក្រុមគ្រូពេទ្យត្រូវប្រឈមនិងជំងឺឆ្លងយ៉ាងធ្ងន់ធ្ងរក្នុងប្រតិបត្តិការពិនិត្យព្យាបាលជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ប្រភពចម្លង។

លោក គួច ចំរើន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញនាពេលនេះ ត្រូវបន្តតែថែទាំសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ក្រោយពីការយកសំណាកលើកចុងក្រោយបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ទើបបងប្អូនធ្វើសមាហរណកម្មរស់នៅក្នុងក្រុមគ្រួសារបានធម្មតាវិញ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម