Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ សហគមន៍កសិកម្មទំនើប លក់បានហើយទើបផលិត មិនមែនដាំបានហើយទើបរកអ្នកទិញនោះទេ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នេះថា សហគមន៍កសិកម្មទំនើបអ្វីត្រូវផ្អែកលើផែនការអាជីវកម្មច្បាស់លាស់ជាពិសេសផែនការផលិតកម្ម។

លោកថាសហគមន៍កសិកម្មទំនើបគឺ «លក់បានហើយទើបផលិត» មិនមែនដាំបានហើយទើបដើររកអ្នកទិញនោះទេ ចំណុចនោះហើយដែលជាភាពខ្លាំង នៃការធ្វើកសិកម្មជាទម្រង់សហគមន៍កសិកម្មទំនើប ដែលកសិករធ្វើតូចៗ ជាលក្ខណៈគ្រួសារអាចធ្វើបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឃឹម ហ្វីណង់ សហគមន៍ប្រភេទនេះ អាចតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលជាកិច្ចសន្យាមានទម្ងន់អាចចាប់បង្ខំឱ្យទាំងអ្នកលក់ និងអ្នកទិញត្រូវតែអនុវត្តបាន។

សហគមន៍កសិកម្មទំនើប មានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៍រឹងមាំ។

សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួមប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ ទាំងបរិមាណ គុណភាព និងតម្លៃ។

លោក ឃឹម ហ្វីណង់ ធ្លាប់បញ្ជាក់ថា សហគមន៍កសិកម្មទំនើប នឹង​ទទួលបានដើមទុន ជាកម្ចីឥណទានដែលមានការប្រាក់ទាបពីធនាគាដៃគូ ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ ហើយសហគមន៍កសិកម្មទំនើប ក៏ស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងរួមមួយ​របស់សហគមន៍ ដោយមាន​អ្នកជំនាញ​បច្ចេកទេសច្បាស់លាស់ និងប្រកបដោយក្រឹត្យ​ក្រមវិជ្ជាជីវៈខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម