កូវីដ-១៩
ក្នុងមួយថ្ងៃរកឃើញកម្មកររោងចក្រជាង៧០នាក់នៅរាជធានីភ្នំពេញឆ្លងជំងឺកូវីដ-១៩
សាលារាជធានីភ្នំពេញបានប្រកាសរកឃើញកម្មកររោងចក្រប្រមាណជាង៧០នាក់នៅរាជធានីភ្នំពេញឆ្លងជំងឺកូវីដ-១៩ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៤៤នាក់។
យោងតាមការបង្ហាញអត្ថសញ្ញាណរបស់សាលារាជធានីភ្នំពេញចេញផ្សាយនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងចំណោមកម្មកររោងចក្រជាង៧០នាក់នោះ បម្រើការងារនៅរោងចក្រ ឡាក់គីសាន់នី ដែលមានទីតាំងនៅខណ្ឌសែនសុខជាង២០នាក់ និងកម្មកររោងចក្រនៅភូមិដំណាក់ធំ២ និងដំណាក់ធំ៣ ខណ្ឌមានជ័យ ។

ក្រៅពីកម្មករជាង៧០នាក់នោះ ក៏មានអ្នកឆ្លងផ្សេងៗទៀតដូចជា អ្នកស្រី ណយ សំណាង អាយុ៧៤ឆ្នាំជាអ្នកសិល្បៈ បុគ្គលិកធនាគារ កម្មករសំណង់ អ្នករត់ម៉ូឌុប អ្នកដឹកជញ្ជូន អាជីវករ និងអ្នកលក់ឱសថជាដើម។
បើតាមក្រសួងសុខាភិបាល បានប្រកាសនៅទី១៦ ខែឧសភាថា បានរកឃើញអ្នកឆ្លងថ្មីចំនួន៣៥០នាក់ រាជធានីភ្នំពេញចំនួន១៤៤នាក់ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៤១នាក់ និងអ្នកដំណើរពីបរទេស០៩នាក់ជាសះស្បើយ១៣៨០នាក់ និងស្លាប់០៣នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២២១៨៤នាក់ អ្នកជាសះស្បើយចំនួន១២១២០នាក់ និងអ្នកស្លាប់ចំនួន១៥០នាក់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


