កូវីដ-១៩
វៀតណាម ចង់ទិញវ៉ាក់សាំង តែ Pfizer-BioNTech ហាមផ្តាច់ មិនឲ្យតថ្លៃ
រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលើការទិញវ៉ាក់សាំងកូវីដ Pfizer-BioNTech ខណៈក្រុមហ៊ុនផលិត បានបដិសេធលើការតថ្លៃ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាននិយាយកាលពីថ្ងៃចន្ទថា សមាជិករដ្ឋាភិបាលដែលត្រូវបានជ្រើសរើស នឹងត្រូវចូលរួមផ្តល់យោបល់លើកិច្ចព្រមព្រៀងមួយ ដើម្បីរកដំណោះស្រាយឲ្យប្រទេសវៀតណាមទទួលបានវ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះ Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។

ក្រៅពីការិយាល័យរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងផែនការនិងវិនិយោគនិងក្រសួងយុត្តិធម៌ នឹងត្រូវផ្តល់យោបល់លើបញ្ហានេះ។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃចន្ទថា “ក្រុមហ៊ុន Pfizer មិនយល់ព្រមចរចាលើតម្លៃ និងលក្ខខណ្ឌផ្សេងទៀតនៃកិច្ចសន្យាទេ ហើយប្រទេសវៀតណាមត្រូវឆ្លើយតបទៅក្រុមហ៊ុន Pfizer វិញមិនឲ្យលើសពីថ្ងៃអង្គារឡើយ”។

យ៉ាងណាក្តី តម្លៃនៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងឡើយ នៅពេលនេះទេ។
លោកនាយករដ្ឋមន្រ្តី Chinh និយាយថា ការទិញវ៉ាក់សាំងកូវីដ គឺជារឿងចាំបាច់និងបន្ទាន់ ហើយក្រសួងសុខាភិបាលទទួលបន្ទុកក្នុងការជ្រើសរើស ថាតើវ៉ាក់សាំងប្រភេទណាដែលវៀតណាមនឹងទិញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ឈីលី សរសើរវ៉ាក់សាំង Sinovac របស់ចិន ថា មានប្រសិទ្ធភាពអស្ចារ្យ!

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន