កូវីដ-១៩
អគារបន្ទប់ជួលពីរកន្លែងនៅស្ទឹងមានជ័យ រកឃើញអ្នកឆ្លងកូវីដ ០៨ នាក់
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ បានប្រកាសរកឃើញអ្នកវិជ្ជមានចំនួន ០៨ នាក់ នៅទីតាំងអគារបន្ទប់ជួលពីរកន្លែង។
អគារបន្ទប់ជួលមួយនៅខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅភូមិទ្រា៣ សរុបមាន ៣៧បន្ទប់ រកឃើញវិជ្ជមានកូវីដ១៩ សរុប ៧នាក់ ក្នុងនោះមានស្រី៣នាក់។ ទីតាំងមួយទៀតស្ថិតនៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាប្រភេទផ្ទះជួលមាន ១០បន្ទប់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន១នាក់។


បើតាមអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ បានបញ្ជាក់ថា ជាច្រើនជាប់គ្នា មូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ១ មិនរកឃើញករណីឆ្លងថ្មីរយៈពេល ៥ថ្ងៃនេះ។ អាជ្ញាធរមូលដ្ឋានបានក្រើនរំលឹកដល់ពលរដ្ឋ សូមកុំភ្លេចកូវីដ១៩ កូវីដមិនភ្លេចយើងនោះទេ ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល៣កុំ ៣ការពារ ទាំងអស់គ្នា៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


