កូវីដ-១៩
ថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដដល់ព្រះសង្ឃ ស្រួលបិណ្ឌបាត
ព្រះសង្ឃប្រហែល៥០០អង្គ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារនិងថ្ងៃពុធ ដើម្បីឲ្យព្រះសង្ឃងាយស្រួលក្នុងការនិមន្តបិណ្ឌបាត និងធ្វើពិធីសាសនានានា។

លោក Montchai Chumnumnavin អនុប្រធានមន្ទីរពេទ្យ Priest បាននិយាយថា “សកម្មភាពទាំងនេះ កំពុងធ្វើឲ្យព្រះសង្ឃប្រឈមនឹងគ្រោះថ្នាក់ ព្រោះព្រះសង្ឃអាចទាក់ទងជាមួយអ្នកមានជំងឺកូវីដ។ ដូច្នេះ យើងបានពន្លឿនការចាក់វ៉ាក់សាំងដល់ព្រះសង្ឃ ដើម្បីបង្កើតភាពស៊ាំការពារព្រះសង្ឃពីការឆ្លងរោគ ពីអ្នកគោរពប្រណិប័តន៍”។

បន្ទាប់ពីទប់ស្កាត់បាននូវការផ្ទុះឡើងលើកមុនប្រកបដោយជោគជ័យ បច្ចុប្បន្ននេះ ប្រទេសថៃកំពុងដោះស្រាយជាមួយនឹងរលកកូវីដដ៏លំបាក ខណៈករណីឆ្លងបានកើនឡើងមួយគុណនិងបួន គិតចាប់តាំងពីដើមខែមេសាមក ហើយការស្លាប់បានកើនឡើងមួយគុណនិងប្រាំមួយ។

ប្រទេសនេះ មិនទាន់ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅឡើយទេ ដោយគិតត្រឹមពេលនេះ មានប្រជាជនប្រមាណតែ១.៥លាននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់ថ្នាំបង្ការ ដោយភាគច្រើនគឺជាបុគ្គលិកសុខភាពជួរមុខឬក្រុមងាយរងគ្រោះ។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៥នាក់ទៀត ដោយធ្វើឲ្យចំនួនសរុបកើនដល់៧០៣នាក់។
ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២,៦៣៦ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១១៩,៥៨៥ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថ្ងៃនេះ ថៃ រកឃើញអ្នកឆ្លងកូវីដ ២,៦៣៦ករណី និងស្លាប់២៥នាក់ទៀត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


