កូវីដ-១៩
ខណ្ឌដូនពេញ ផ្ទុះអ្នកឆ្លងជាង ២០ ករណីនៅក្រុមហ៊ុន MCC
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១៧២នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ-១៩។ ខណ្ឌដូនពេញមានការផ្ទុះករណីឆ្លងនៅក្រុមហ៊ុន MCC ស្ថិតនៅភូមិក២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរកឃើញអ្នកវិជ្ជមានជាង ២០ ករណី។
សង្កាត់ចោមចៅទី ១ នៅខណ្ឌពោធិ៍សែនជ័យ នៅតែជាតំបន់គ្រោះថ្នាក់ នាំមុខគេលើតួលេខអ្នកឆ្លងនៅរាជធានីភ្នំពេញ។
យ៉ាងណាមិញ តួលេខអ្នកឆ្លងនៅរាជធានីភ្នំពេញថ្ងៃនេះធ្លាក់ចុះបន្តិច ខណៈម្សិលមិញមានអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ១៩១ នាក់។
នៅថ្ងៃទី ២០ ខែឧសភានេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ចំនួន៤១៥ នាក់ និងជាសះស្បើយចំនួន៧៤៥ នាក់ និងស្លាប់ចំនួន៥ នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន៤១១ ករណីឆ្លងក្នុងសហគមន៍ និងអ្នកដំណើរបរទេសចំនួន៤ នាក់។






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


