កូវីដ-១៩
ស្រុកអង្គស្នួល រកឃើញអ្នកឆ្លងកូវីដ១៩ច្រើនជាងគេសរុបជាង១៣០០នាក់ ភាគច្រើនជាកម្មកររោងចក្រ
យោងតាមលោក វេជ្ជបណ្ឌិត គួយ ប៊ុន ធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល គិតត្រឹមព្រឹកថ្ងៃទី២០ឧសភានេះ ខេត្តកណ្តាលមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៣៩៤០៧នាក់យកសំណាកទៅយតេស្តរកកូវីដ ១៩ចំនួន៣៥៧៦៩នាក់ ក្នុងនោះរកឃើញមានវិជ្ជមានកូវីដ‑១៩ចំនួន២៥៥៧នាក់ ជាសះស្បើយចំនួន១៤៨៨នាក់ កំពុងសម្រាកពេទ្យចំនួន១០៦៥នាក់ កំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនិងផ្ទះចំនួន១៥៦៧៧នាក់ និងអ្នកដែលបានបញ្ចប់ចត្តាឡីស័កនៅមណ្ឌលនិងតាមផ្ទះចំនួន២២៤៧៦នាក់។

ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ‑១៩នៅខេត្តកណ្តាលចំនួន២៥៥៧នាក់មានប្រមាណជាងពាក់កណ្តាលមាននៅស្រុកអង្គស្នួលដែលមានសរុបចំនួន ១,៣១៦នាក់ ក្នុងនោះពាក់ព័ន្ធនឹងកម្មកររោងចក្រចំនួន១,២៥២នាក់។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលទូទាំងស្រុកអង្គស្នួលសរុបចំនួន ៧៧៦នាក់ អ្នកជាសះស្បើយបានវិលត្រឡប់ទៅផ្ទះវិញចំនួន ៥៣៨នាក់ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៤,១៤១គ្រួសារ ស្មើនឹង ៩,៧៥៣នាក់ ស្រី ៥,៥៩១នាក់។

យ៉ាងណាក៏ដោយខេត្តកណ្តាលលែងដាក់ភូមិសាស្ដ្រក្រុងតាខ្មៅ នៃខេត្តកណ្ដាលជា «តំបន់លឿងទុំ» និង «តំបន់លឿង» តទៅទៀតហើយ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអះអាងថាចាប់ពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២១នេះតទៅភូមិសាស្ដ្រក្រុងតាខ្មៅ នៃខេត្តកណ្ដាលលែងកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» តទៅទៀតហើយ។
លោក អភិបាលខេត្តបានបន្តថាប៉ុន្តែចំពោះផ្សាររដ្ឋទាំងអស់ដែលមានទីតាំងនៅភូមិសាស្ត្រក្រុងតាខ្មៅនៅតែបន្តបិទរយៈពេល១សប្តាហ៍ជាបន្តទៀតគឺចាប់ពីម៉ោងសូន្យថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១រហូតដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

លោក អភិបាលខេត្តបានបញ្ជាក់ថាក្នុងករណីរកឃើញឬមានការសង្ស័យថាមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន រដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងទាំងនោះ ជាបណ្ដោះអាសន្នដើម្បីចាត់វិធានការឆ្លើយតបឲ្យបានឆាប់រហ័ស សំដៅទប់ស្កាត់ និងកាត់ផ្ដាច់កុំឲ្យមានការឆ្លងរាលដាល នៃជំងឺកូវីដ‑១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


