កូវីដ-១៩
អាជ្ញាធរក្រុងខេមរភូមិន្ទត្រៀមកន្លែងព្យាបាល និងអគារមណ្ឌលចត្តាឡីស័កកម្រិត១សម្រាប់អ្នកជំងឺកូវីដ១៩
កោះកុង៖ អាជ្ញាធរក្រុងខេមរភូមិន្ទ រដ្ឋបាលសង្កាត់ មន្រ្តីជំនាញ និងកម្លាំងសមត្ថកិច្ច រួមដៃគ្នាចុះពិនិត្យកំណត់ទីតាំង ដើម្បីត្រៀមរៀបចំកន្លែងព្យាបាល ក៏ដូចជាអគារមណ្ឌលចត្តាឡីស័កកម្រិត១ សម្រាប់អ្នកសង្ស័យពាក់ព័ន្ធនឹងកូវីដ១៩ផ្ទាល់ និងប្រយោល។

តបតាមការណែនាំពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ឧសភា នេះថា រដ្ឋបាលក្រុងរបស់លោក បានសម្រេចជ្រើសរើសយកអគារមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក្រុងដែលឧបត្ថម្ភដោយមន្ទីរកិច្ចនារីក្បែរសាលាសង្កាត់ស្ទឹងវែងធ្វើមណ្ឌលចត្តាឡីស័កកម្រិត១។
លោកស្រីអភិបាលក្រុងខេមរភូមិន្ទ ក៏បន្ថែមទៀតថា មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក្រុង មានលទ្ធភាពគ្រប់គ្រាន់បម្រើដល់ការងារសុខាភិបាល និងទីតាំងល្អដែលឆ្ងាយពីទីប្រជុំផង ក្រៅពីនេះភ្លើងអគ្គិសនី ឬបន្ទប់ទឹក ក៏មានតាមតម្រូវការ។ ដោយឡែកការត្រៀមបម្រុងទុកក្រែងមានការខ្វះខាតទៅអនាគត សម្រាប់កន្លែងពិនិត្យព្យាបាលជំងឺវិញ គឺកំណត់អគារសាលាបឋមសិក្សាព្រែកស្វាយដែលមាន១១បន្ទប់ ទើបសង់រួច។

ទាក់ទិននឹងលំហូរមនុស្សចំណូលថ្មីចូលមកសហគមន៍ក្រោមការគ្រប់គ្រងរដ្ឋបាលក្រុងខេមរភូមិន្ទ ត្រូវបានលោក ឈេង សុវណ្ណដា ពន្យល់ថា មកដើរលេងកម្សាន្ត ឬត្រឡប់មកលំនៅដ្ឋានវិញ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពី២៥ ខែមេសា កន្លងទៅ មានមនុស្សជាង២០០នាក់ហើយដោយពិនិត្យតាមដានរបស់អាជ្ញាធរមូលដ្ឋាន។
តែជាទូទៅ យោងតាមប្រសាសន៍សម្តេចតេជោ ពុំមានការឃាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃអ្វីឡើយ គ្រាន់តែណែនាំឱ្យពួកគេចូលរួមអនុវត្កវិធានការសុខាភិបាល៣កុំ និង៣ការពារ។ ករណីបើរកឃើញថា មានអ្នកពាក់ព័ន្ធនឹងជំងឺកូវីឌ១៩ទាំងផ្ទាល់ និងប្រយោល ចាំបាច់យកបញ្ចូនទៅមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យព្យាបាលជាក់ជាពុំខាន។

សព្វថ្ងៃគេសង្កេតឃើញ អាជ្ញាធរខិតខំពង្រឹងលើការងារសិក្សាស្រាវជ្រាវ ស្វែងរក តាមដាន ត្រួតពិនិត្យ ឃ្លាំមើល និងគ្រប់គ្រងប្រជាពលរដ្ឋដែលត្រលប់មកពីបណ្តារាជធានី/ខេត្ត ចូលមកក្រុងមូលដ្ឋានក្រុងខេមរភូមិន្ទ ដើម្បីការចូលរួមការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ។
បន្ថែមលើនេះដែរ ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលើសេចក្តីជូនដំណឹងស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាបន្តបន្ទាប់នៅទីសាធារណៈ និងឯកជនដែលមានមនុស្សច្រើន៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


