កូវីដ-១៩
ប្រកាសបិទខ្ទប់ភូមិមួយ ជាប់ព្រំដែនវៀតណាមជាបន្ទាន់ ទប់ស្កាត់ការរាលដាលកូវីដ ១៩
អាជ្ញាធរខេត្តកណ្តាលបានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា៖
–“បរិវេណក្រុមហ៊ុនត្រេនដ្រាហ្គន ក្នុងភូមិសាស្រ្តភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានដាក់ជាតំបន់ក្រហម”។
-“ភូមិសាស្រ្តភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ជាតំបន់លឿង លើកលែងបរិវេណក្រុមហ៊ុនត្រេនដ្រាហ្គន ត្រូវកំំណត់ជាតំបន់ក្រហម”។
សេចក្តីសម្រេចនេះចាប់អនុវត្តពីថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃ ០៦ មិថុនា ឆ្នាំ២០២១។
ភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ជាតំបន់ប្រជុំជនដ៏ធំ និងមណ្ឌលកាស៊ីណូជាប់ព្រំដែនវៀតណាម។ ភូមិសាស្រ្តតំបន់នេះមានករណីផ្ទុះឆ្លងយ៉ាងធ្ងន់ធ្ងរលើបុគ្គលិកកាស៊ីណូ និងពលរដ្ឋរាប់រយនាក់ ហើយអាជ្ញាធររៀបចំបង្កើតជាមណ្ឌលព្យាបាលអ្នកឆ្លងកូវីដនៅក្នុងមូលដ្ឋាននោះតែម្តង៕






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


