កូវីដ-១៩
កូវីដអីកូវីដទៅ! កសិករ ឥណ្ឌា រាប់ពាន់នាក់ប្រមូលផ្ដុំគ្នាដើរក្បួនទៅកាន់រដ្ឋធានីដេលី ត្រៀមប្រារព្ធ “ទិវាខ្មៅងងឹត” ប្រឆាំងច្បាប់កសិកម្ម
កសិកររាប់ពាន់នាក់មកពីរដ្ឋ Haryana និងរដ្ឋ Punjab របស់ប្រទេសឥណ្ឌា កំពុងដើរក្បួនឆ្ពោះទៅកាន់រដ្ឋធានីដេលី ដែលពួកគេគ្រោងនឹងប្រារព្ធ “ទិវាខ្មៅងងឹត” ២៦ ឧសភា ដើម្បីកត់សម្គាល់រយៈពេល ៦ ខែ ចាប់តាំងពីការតវ៉ារបស់ពួកគេ ប្រឆាំងនឹង “ច្បាប់ខ្មៅងងឹត” បានចាប់ផ្តើម ខណៈក្បូននេះដឹកនាំដោយលោក Gurnam Singh Charuni មេដឹកនាំសហជីព Bharatiya Kisan (BKU) ។

រដ្ឋទាំងពីរ Haryana និងរដ្ឋ Punjab បច្ចុប្បន្នកំពុងស្ថិតក្រោមការបិទខ្ទប់ ដោយសារការកើនឡើង ករណីឆ្លងនៃជំងឺកូវីដ ១៩ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ។ រដ្ឋ Haryana គ្រប់គ្រងដោយលោក Manohar Lal Khattar របស់គណបក្ស BJP បានស្តីបន្ទោសកសិករ ចំពោះការកើនឡើងការឆ្លង នៅក្នុងតំបន់ជនបទនៃរដ្ឋ ខណៈដែលរដ្ឋាភិបាលសហព័ន្ធ បានស្តីបន្ទោសក្រុមបាតុករ ចំពោះការកើនឡើងករណីឆ្លង នៅក្នុងរដ្ឋ Punjab ។

ចាប់តាំងពីថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំមុន ផ្លូវហាយវ៉េឆ្ពោះទៅកាន់ទីក្រុងដេលី ត្រូវបានបិទខ្ទប់ដោយកសិករនៅរដ្ឋ Uttar Pradesh និងរដ្ឋ Haryana ប្រទេសឥណ្ឌា ។ ពួកគេកំពុងធ្វើបាតុកម្ម ប្រឆាំងនឹងច្បាប់ចំនួន ៣ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Modi គឺកិច្ចព្រមព្រៀងនៃការធានាតម្លៃ និងច្បាប់សេវាកម្មកសិកម្ម ឆ្នាំ ២០២០ ពោលផ្ដោតលើ ការពង្រឹងអំណាច និងការការពារ ។ ច្បាប់ទី២ គឺ កសិករផលិតពាណិជ្ជកម្ម និងធ្វើជំនួញ (លើកកម្ពស់ និងសម្របសម្រួល) ច្បាប់ឆ្នាំ ២០២០ និងទី៣ គឺច្បាប់ទំនិញចាំបាច់ (វិសោធនកម្ម) ច្បាប់ឆ្នាំ ២០២០ ។

យោងតាមរដ្ឋមន្រ្តីក្រសួងកសិកម្មឥណ្ឌា Narendra Tomar បានឲ្យដឹងថា កសិករមានការយល់ច្រលំ ។ លោកបានអះអាងថា ច្បាប់នេះនឹងអនុញ្ញាតឲ្យ កសិករលក់ផលដំណាំរបស់ពួកគេ នៅគ្រប់ទីកន្លែងក្នុងប្រទេសឥណ្ឌា ក្រៅពីទីផ្សារ APMC ដែលបានកំណត់របស់ពួកគេ ។ យោងតាមច្បាប់ថ្មីនេះ កសិករអាចបន្តធ្វើកសិកម្មតាមកិច្ចសន្យា ដូចដែលពួកគេត្រូវបានអនុញ្ញាតិ ឲ្យចូលទៅក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់ ជាមួយអង្គភាពឯកជន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនសាជីវកម្ម បន្ទាប់ពីចរចាតម្លៃដែលបានសម្រេច សម្រាប់ផលិតផលរបស់ពួកគេ ។

កសិករជឿជាក់ថា ច្បាប់ថ្មីនេះទុកឲ្យពួកគេទទួលបានការអាណិតអាសូរពីសាជីវកម្មធំៗ ។ លើសពីនេះទៀត ពួកគេបានចោទប្រកាន់ថា ច្បាប់ទាំងនេះនឹងបំផ្លាញប្រព័ន្ធ MSP ដែលមានអាយុកាលរាប់ទសវត្សមកហើយ ហើយនឹងធ្វើឲ្យពួកគេពឹងផ្អែកទាំងស្រុង លើវិស័យឯកជនដែលនឹងមកកំណត់លក្ខខណ្ឌ នៅពេលទិញដំណាំរបស់ពួកគេ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ រដ្ឋ Haryana មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៧៣ ម៉ឺនករណី និងមានអ្នកស្លាប់ជាង ៧ ពាន់នាក់ ។ ចំណែករដ្ឋ Punjab មានករណីឆ្លងជាង ៥៣ ម៉ឺនករណី និងអ្នកស្លាប់ ១៣,០៨៩ នាក់ ខណៈករណីឆ្លងនៅទូទាំងប្រទេសឥណ្ឌាកើនដល់ជាង ២៦ លានករណី និងស្លាប់ជាង ៣០ ម៉ឺននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ឥណ្ឌា ក្លាយជាប្រទេសទី៣លើលោក មានអ្នកស្លាប់ដោយសារកូវីដលើស ៣០ម៉ឺននាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


