កូវីដ-១៩
ឥណ្ឌា ក្លាយជាប្រទេសទី៣លើលោក មានអ្នកស្លាប់ដោយសារកូវីដលើស ៣០ម៉ឺននាក់
ឥណ្ឌា បានក្លាយជាប្រទេសទី៣នៅលើពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩លើស ៣០ម៉ឺននាក់ បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល។

រឿងនេះបានកើតឡើង ស្របពេលដែលឥណ្ឌា កំពុងតែប្រយុទ្ធជាមួយរលកកូវីដទី២ដ៏សាហាវ ដែលបច្ចុប្បន្នកំពុងវាយប្រហារតំបន់ជនបទក្រីក្រ។
នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍អំពីអ្នកស្លាប់ដោយសារកូវីដ ចំនួន ៤,៤៥៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០៣.៧២០នាក់។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ ប្រចាំថ្ងៃ ក៏មាន ២២២,៣១៥ករណីផងដែរ ដែលនាំឲ្យករណីសរុបកើនដល់ ២៦.៧៥ លានករណី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនជឿថា ចំនួនពិតប្រាកដគឺខ្ពស់ជាងតួលេខនេះឆ្ងាយណាស់ ជាពិសេសនៅពេលដែលជំងឺនេះ រាលដាលទៅដល់តំបន់ជនបទ ដែលជាកន្លែងមានប្រជាជនរស់នៅច្រើននិងប្រព័ន្ធសុខាភិបាលអន់ខ្សោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ទោះមួយថ្ងៃឆ្លងជាង១ពាន់ករណី ទីក្រុង ញូវ ដែលី ប្រកាសចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


